គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយ Park Min Young ស្រកទម្ងន់សល់ ៣៧គីឡូដើម្បីលេងរឿងថ្មី

News-&-Entertainment-

ថ្មីៗនេះ Park Min Young បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការផ្លាស់ប្តូររបស់នាង សម្រាប់ K-Drama “Marry My Husband” ដែលនៅក្នុង webtoon នាងត្រូវលេងជាតួអង្គសំខាន់ Kang Ji Won កំពុងរងទុក្ខពីអាពាហ៍ពិពាហ៍ដែលមិនសមប្រកប ហើយវាកាន់តែអាក្រក់ទៅៗ នៅពេលដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។

ជាការពិតណាស់ ជាមួយនឹងតួនាទីដ៏រសើបបែបនេះ វានឹងមានភាពងាយស្រួលក្នុងការទាក់ទាញប្រជាប្រិយ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលមហារីកមានលើនរណាម្នាក់ គឺមិនអាចប្រកែកបានឡើយ ហើយរូបភាពថ្មីៗរបស់ Park Min Young ពង្រឹងការលះបង់របស់នាងចំពោះតួនាទីនេះ។

ដូចដែលបានឃើញនៅក្នុង webtoon ឈុតខ្លីៗរបស់ Park Min Young បង្ហាញថាតារាស្រីរូបនេះ មានសភាពស្គម និងស្លេកជាងបើធៀបនឹងតួនាទីកាលពីអតីតកាលរបស់នាង ហើយនៅពេលដែលរូបភាពត្រូវបានបង្ហោះ អ្នកនិយមលេងអ៊ីនធើណែត មានការភ្ញាក់ផ្អើលតែក៏នាំគ្នាសរសើរថា តារាស្រីរូបនេះពិតជាហ៊ាន និងលះបង់ក្នុងការសម្តែងណាស់។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង