រូបរាងកូនក្រមុំរបស់ Kim Yoo Jung សម្រាប់រឿងភាគ SBS របស់នាង គឺរឿង “My Demon” កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង តាមបណ្តាអ្នកនិយមលេងអ៊ីនធើណែត។

នៅក្នុងរូបភាពថ្មី ដែលបានចេញផ្សាយសម្រាប់រឿង “My Demon” នេះ Kim Yoo Jung ត្រូវបានគេមើលឃើញថា បានបញ្ចេញនូវភាពទាក់ទាញ និងមានភាពចាស់ទុំ ដោយស្លៀករ៉ូបអាពាហ៍ពិពាហ៍បើកស្មា ចងសក់កន្ទុយសេះយ៉ាងស្អាត និងគ្រឿងអលង្ការ ដែលបន្ថែមសម្រស់កូនក្រមុំទាំងមូលរបស់នាង។

បន្ទាប់ពីរូបថតត្រូវបានលាតត្រដាង សហគមន៍អនឡាញកូរ៉េជាច្រើន បានបញ្ចេញប្រតិកម្មដ៏ភ្ញាក់ផ្អើលរបស់ពួកគេចំពោះភាពស្រស់ស្អាតរបស់នាង។ ទន្ទឹមនឹងនេះ រឿង “My Demon” ដែលសម្តែងដោយ Kim Yoo Jung និង Song Kang ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ SBS រៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ វេលាម៉ោង 10 យប់ KST និងកំពុងចាក់ផ្សាយនៅលើ Netflix ផងដែរ។

បញ្ចេញមតិយោបល់