Lisa សមាជិកក្រុម BLACKPINK ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ នៅលើអ៊ីនធើណែតខ្លាំងឡើងនាពេលថ្មីៗនេះ បន្ទាប់ពីនាងបានស្ថិតនៅក្នុងពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា រហូតដល់ស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់នាងជាមួយ YG Entertainment ដែលវាហាក់ដូចជាភ្នែករបស់គ្រប់គ្នា គឺនៅតែស្ថិតនៅលើតារាស្រីរូបនេះនៅឡើយ។

ហើយមុននេះ Lisa បានបញ្ចេញការរាំរបស់នាងមានទាំងក្នុងរូបថត និងវីដេអូជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលក្នុងការបង្ហោះនោះ Lisa ដំបូងបានចែករំលែករូបថតបីសន្លឹក នៃរាងស្រឡូនរបស់នាងនៅពីក្រោយផ្ទាំងអេក្រង់មួយ។

ហើយមួយផ្នែកដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មន៍ខ្លាំងជាងគេនោះ គឺវីដេអូដែលនាងដាក់បញ្ចូល ដែលបានបង្ហាញភាពស៊ិចស៊ី ជាមួយនឹងចលនាដ៏រស់រវើក រាងកាយស្រឡូនរបស់នាង។


ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់