Streamer ល្បីចិនរូបនេះរកបាន 14 លានដុល្លារក្នុងមួយសប្តាហ៍ ដោយគ្រាន់តែបង្ហាញផលិតផលរយៈពេល ៣ វិនាទី!
មួយរយៈមុន គ្រប់គ្នាប្រាកដជាធ្លាប់ឃើញតារាស្រីអ្នក Streamer រូបនេះហើយ ដែលនាងមានឈ្មោះថា Zheng Xiang Xiang មានអ្នក Follow 5 លាននាក់នៅលើ Douyin ហើយជាធម្មតា នាងលក់ខោអាវថោកៗ និងគ្រឿងប្រើប្រាស់ផ្សេងៗ ដែលមានតម្លៃចាន់ពី 2 ទៅ 5 ដុល្លាប៉ុណ្ណោះ។

ការនិយាយមិនជាន់គ្នា លឿនតែច្បាស់របស់ Zheng Xiang Xiang ទទួលបានការចាប់អារម្មណ៍លឿនមែនទែន ហើយក៏ធ្វើឲ្យគ្រប់គ្នាមិនអាចឈប់មើល ការផ្សាយរបស់នាងបានផងដែរ ម៉្យាងរបស់របរដែលនាងផ្សាយមានតម្លៃទាប ដូច្នេះវាក៏បានធ្វើឲ្យការលក់ដំណើរការបានយ៉ាងល្អដូចគ្នា ទើបធ្វើឲ្យនាងរកបានដល់ទៅ 14 លានដុល្លារក្នុងមួយសប្តាហ៍ ដោយគ្រាន់តែបង្ហាញផលិតផលនីមួយៗ ក្នុងរយៈពេល ៣ វិនាទី។

ប្រភព៖ Candiselin86
បញ្ចេញមតិយោបល់