ឃើញក្នុងកាមេរ៉ាមុខស្មើ មាំៗ ប៉ុន្តែនៅក្រៅ Chef Jessica រួសរាយ និងគួរឲ្យស្រឡាញ់ខ្លាំងណាស់

Vachana2-Website-News-LUMEN-Ad

ថ្មីៗនេះ បន្ទាប់ពីកម្មវិធី Master Chef Cambodia បានចេញផ្សាយរដូវកាលទី ៣ សន្ទុះនៃការគាំទ្របានកើនឡើងជាលំដាប់ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថាក៏មានការផ្លាស់ប្តូរគណៈកម្មការមួយរូបផងដែរ។

បន្ថែមពីនេះ  Chef Jessica ដែលអ្នកគាំទ្រល្បីថាជាគណៈកម្មការស្រីមួយរូបដែលមានទឹកមុខមាំស្មើ ពេលដែលដាក់ពិន្ទុដល់បេក្ខភាពនៅក្នុងកម្មវិធី ប៉ុន្តែនៅខាងក្រៅ Chef Jessica បែរជាមានភាព រួសរាយ លេងសើច និង គួរឲ្យស្រឡាញ់យ៉ាងខ្លាំង។

បើងាកមកមើលពីសមត្ថភាព និង សម្រស់របស់ Chef Jessica វិញ គឺមានទាំងព្រមតែម្តង មិនថាទាំងការសិក្សា ចំណេះដឹង និង ភាពជោគជ័យក្នុងពិភពជំនួញនោះទេ។

នៅមិនទាន់អស់ទេ សម្រស់របស់ Chef Jessica វិញ គឺស្រស់ស្អាតសមជាកូនកាត់ពិតមែន ស្នាមញញឹមបង្កប់ដោយមន្តស្នេហ៍ ហើយក៏ត្រូវបានអ្នកគាំទ្រ និង ទស្សនិកជនលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។

ទន្ទឹមនឹងនេះ ទោះបីជាតាមរយៈកម្មវិធី Master Chef Cambodia បានបង្ហាញឲ្យឃើញពីសកម្មភាពនៅមុខកាមេរ៉ារបស់គណៈកម្មការទាំង ៣ រូបពេលដាក់ពិន្ទុ អមជាមួយទឹកមុខមាំ និង ភាពម៉ត់ចត់ មើលទៅមិនដូចជាពេលនៅពីក្រោយកាមេរ៉ាឡើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង