ចង់ស្គាល់ Director ដែលចូលចិត្តឲ្យតួ TVB ព្រាត់ប្រាស់គ្នាទេ តោះមកស្គាល់គាត់ទាំងអស់គ្នា

Vachana-Website-News-Entertainment-Ad-2

ជឿថាអ្នកទាំងអស់គ្នាខ្លះ សុទ្ធតែជាហ្វេនរឿង TVB ហើយ អ្នកខ្លះទៀតគ្រាន់តែស្គាល់ និងបានមើលរឿងមួយចំនួនរបស់ TVB តែប៉ុណ្ណោះ។ ដូចនេះ សម្រាប់ ហ្វេន TVB ថ្ងៃនេះ វចនានឹងលើកយកចំណុចខ្លះៗពីប្រវត្តិរបស់ director និងស្នាដៃដឹកនាំសម្តែងរបស់គាត់ មកបង្ហាញនៅខាងក្រោមនេះ ៖

លោក Man Wai-hung ដែលត្រូវបានគេស្គាល់ថាជា Jazz Boon កើតថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 1966 គឺជាផលិតករ អ្នកដឹកនាំរឿង និង ជាអ្នកនិពន្ធ ទូរទស្សន៍ ហុងកុង (TVB)ផងដែរ ។ ដំបូង អាជីព​ទូរទស្សន៍​​របស់​គាត់​ បាន​ចាប់​ផ្ដើម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1990 នៅ​ពេល​ដែលលោក​ត្រូវ​បាន​ TVB ជួល ​ជាជំនួយការផលិត។ ហើយរឿងដំបូងរបស់គាត់ក្នុងនាមជាអ្នកដឹកនាំរឿងគឺរឿង Invincible Vanguard ក្នុងឆ្នាំ 1995 ក្រោយមក គាត់ត្រូវបានដំឡើងឋានៈជាផលិតករក្នុងឆ្នាំ 2012 ។ ទាំងអស់នេះ ជា ស្នាដៃរឿងដែលលោកបានដឹកនាំសម្តែង ៖

១. Friendly Fire (សំណាញ់ច្បាប់)

រឿងនេះ ថតនៅក្នុងឆ្នាំ 2012 សាច់រឿងជាប្រភេទ មេធាវីតវ៉ាក្តី ស៊ើបអង្កេត លាយជាមួយស្នេហា មនោសញ្ចេតនា កម្សត់ ល្បិចទល់ល្បិច រកវិធីយ៉ាងណាដើម្បីឲ្យកូនក្តីរួចផុតពីការចោទប្រកាន់ និងព្រមទាំង បង្ហាញពីសំណាញ់ច្បាប់ញឹកណាស់ ឲ្យតែធ្វើខុសជៀសមិនផុតពីការដាក់ទោសនោះទេ។ 

២. Line Walker (ប្រតិបត្តិការអាថ៌កំបាំងក្នុងជួរប៉ូលីសវគ្គ១)

រឿង line Walker ដឹកនាំសម្តែងក្នុងឆ្នាំ 2014 ដែលសាច់រឿង និយាយពីជនបង្កប់ទាំង ៥ ដែលបានបង្កប់ខ្លួននៅកន្លែងផ្សេងៗគ្នាដើម្បីស៊ើបរកភស្តុតាងខុសច្បាប់របស់ពួកបងធំ ហើយក្នុងជួរប៉ូលីសក៏មានប៉ូលីសខ្មៅដែលរួមដៃជាមួយពួកបងធំ ព្រមទាំងលាយជាមួយមនោសញ្ចេតនា ស្នេហា កម្សត់ ល្បិច វិធីការពារខ្លួន  សាច់រឿងវិញប្រទាក់ក្រឡាគ្នាពីមួយចូលមួយ ព្រមទាំងចូលរួមសម្តែងដោយតារាល្បីៗជាច្រើន។

៣. A Fist Within Four Walls (កណ្តាប់ដៃជ្រែកជញ្ជាំង)

បើនិយាយពីរឿងនេះវិញផលិតនៅក្នុងឆ្នាំ 2016 សាច់រឿងវិញម៉ាអែម ត្រូវ​បាន​គេ​កំណត់​លក្ខណៈ​ជា​រឿង​កុងហ្វូ​ មានទាំង ឈុតវាយគ្នា ក្បាច់គុណជាច្រើនប្រភេទ ល្បិចរាប់រយជំពូក រួមមានមនោសញ្ចេតនា ស្នេហា ការសងសឹករបស់តួរអង្គ ព្រមទាំងទទួលបានអ្នកទស្សនារហូតដល់ 1.9លាននាក់។

៤. The Unholy Alliance ( ទំនាស់គ្រួសារអភិជន )

រឿងមួយប្រភេទនេះ ផលិតនៅក្នុងឆ្នាំ 2016 មានភាពល្បី និង មានការគាំទ្រយ៉ាងច្រើន ព្រមទាំងត្រូវបានអ្នកទស្សនា និយាយថាសាច់រឿងគឺល្អមើលខ្លាំងមែនទែន ថែមទាំងមានទាំងឈុតបាញ់គ្នាសាហាវតាំងពីភាគដំបូង រឿងនេះមានគំនិតអប់រំជាច្រើន ព្រមទាំង បង្ហាញពីការរស់នៅក្នុងសង្គមមួយដែលស្ថិតក្នុងគ្រោះថ្នាក់នៃអ្នកមានអំណាចផងដែរ។

៥. The Righteous Fists (អ្នកប្រយុទ្ធនៅផ្លូវថាំងយិន)

រឿងនេះដឹកនាំសម្តែងក្នុងឆ្នាំ 2022 សាច់រឿង បង្ហាញពីអ្នកមានអំណាច 2នាក់ចង់គ្រប់គ្រង ផ្លូវ Tong Yanទាំងមូល ដោយប្រើល្បិចពីក្រោយការស្លាប់របស់តួអង្គឪពុក ពុឈិនយៀន ហើយត្រូវបានគេចោទប្រកាន់ថាជាជនក្បត់ ។ សាច់រឿងនេះ ធ្វើឲ្យអ្នកមើលបាក់ចង្កេះម្តងៗដែរ ព្រមទាំង មានឈុតវាយគ្នាយ៉ាងជក់ជិត ទាំងតួអង្គប្រុស និងស្រី ថែមទាំងមានការស៊ើបរក អាថ៍កំបាំង ពីការពិតក្រោយការស្លាប់របស់ឪពុករបស់ខ្លួនដូចគ្នា។

៦. I’ve Got the Power (ក្រុមកម្លាំងពិសេស)

ចាក់បញ្ចាំង ក្នុងឆ្នាំ 2022 សាច់រឿងនិយាយពីមនុស្ស 5 នាក់មានថាមពលពិសេសរៀងៗខ្លួនដែលមិនធ្លាប់មានពីមុនមក ហើយបានបង្កើតជាភាពរញ៉េរញ៉ៃក្នុងជីវិតរបស់ពួកគេ។ លើសពីនេះ សាច់រឿងវាយគ្នាញ៉ាក់ ទាំងមនោសញ្ចេតនា ស្នេហា មិត្តភាព គ្រួសារ ព្រមទាំងមានតម្លៃអប់រំជាច្រើននៅក្នុងរឿងមួយនេះ។

៧. The Invisibles (រឿង​ភ្នាក់ងារ POTT បង្ក្រាបបទល្មើស)

ចាក់បញ្ចាំងក្នុងឆ្នាំ 2023 កំពុងចាក់បញ្ចាំងក្នុង channel TVB drama Cambodia ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។ ហើយសាច់រឿងវិញអត់ស៊ាំញ៉ាំ ស៊ើបអង្កេតពីមួយរឿងចូលមួយរឿង ទាំងចិត្តសាស្ត្រ ទាំង វិធីបំបែកក្តី ការបង្ក្រាបបទល្មើស ថែមទាំង សម្តែងដោយ តួរស្អាតៗ និងល្បីជាច្រើន និង Plot twist បាក់ចង្កេះម្តងៗដែលមិនឲ្យអ្នកទស្សនាទាយសាច់រឿងបានឡើយ។

ទាំងអស់នេះសុទ្ធតែជាស្នាដៃនិពន្ធ និង ដឹកនាំសម្តែងរបស់លោក Jazz Boon ដែលរឿងនីមួយៗ សុទ្ធតែឆក់យកអារម្មណ៍ និងទឹកភ្នែករបស់អ្នកទស្សនា ព្រោះចុងក្រោយតួអង្គក្នុងរឿងនីមួយៗគឺ កម្រជួបគ្នាណាស់ បើមិនបែកគ្នា ក៏ស្លាប់ដែរ ដូចរបៀបថាសាច់រឿងឈឺចាប់រហូតម៉ង។

ប្រភព ៖ WiKi Pedia

បកប្រែ និង កែសម្រួលខ្លះៗដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង