ការគេងក្នុងតង់ស្តាប់សម្លេងទឹករលកសមុទ្រច្បាស់ជាធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយហើយ ដូចនេះ បើសិនជាអ្នកមានគម្រោងបោះតង់នៅលើឆ្នេរ ទិចនិចទាំង ៥ នេះអាចជួយអ្នកបាន ៖
១. ជ្រើសរើសទីតាំង និង បរិកាសល្អ
ការជ្រើសរើសកន្លែងគឺសំខាន់ណាស់ ដូចនេះ បើអ្នកចង់បោះតង់លើឆ្នេរ ត្រូវស្វែងរកទីតាំងណាល្អ ដែលមិនអាចឲ្យរលកសមុទ្រ បោកមកដល់តង់របស់អ្នកបាន។ លើសពីនេះ អ្នកត្រូវសិក្សាពី ស្ថានភាពអាកាសធាតុផង បើសិនអ្នកចង់បោះតង់លើឆ្នេរដោយសុវត្ថិភាព។
២. ចងតង់របស់អ្នកដោយយកចិត្តទុកដាក់ និង ជាប់ល្អ
នៅឆ្នេរសមុទ្រ តែងតែមានខ្យល់បក់ខ្លាំង ដូចនេះត្រូវប្រាកដថា តង់របស់អ្នកអាចទប់ទល់នឹងខ្យល់នៃឆ្នេរសមុទ្របាន។ វិធីសាស្ត្រងាយស្រួលគឺចងខ្សែរពួរ តាមចំណុចយុថ្កាតង់របស់អ្នក ហើយបន្ទាប់មកចងចុងផ្សេងទៀតជុំវិញថ្មធំៗ។
៣. យកអំបោសតូច ឬ ប្រដាប់ដាក់ធូលីទៅជាមួយ
ការបោះតង់លើឆ្នេរខ្សាច់ តែងតែប្រឈមនិងបញ្ហាខ្សាច់នៅក្នុងតង់ដែលអ្នកគេង ដូចនេះជាជម្រើសល្អអ្នកអាចដាក់អំបោសតូចមួយតាមខ្លួន ដើម្បីសម្អាតកន្លែងដែលមានខ្សាច់ក្នុងតង់ដែលអ្នកគេង។
៤. ការពារខ្លួនអ្នកពីកាំរស្មីព្រះអាទិត្យ
ការដើរលេងក្នុងបរិយាកាសតាមឆ្នេរជាញឹកញាប់ស្បែករបស់អ្នក និងប៉ះពាល់ដោយសារតែព្រះអាទិត្យ ដូចនេះ អ្នក ត្រូវពាក់ មួកការពារកម្តៅថ្ងៃ វ៉ែនការពារពន្លឺ និងសម្លៀកបំពាក់ដែលមានជំនួយការពារបិទបាំងដល់ស្បែករបស់អ្នក។ ម្យ៉ាងទៀត កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃឲ្យបានជាប់ល្អ ព្រោះ កាំរស្មីព្រះអាទិត្យអាចបំផ្លាញស្បែករបស់អ្នកយ៉ាងងាយស្រួល។
៥. កុំភ្លេចយកកៅអី និង កែវកាហ្វេទៅជាមួយ
នេះជារបស់ដែលជួយឲ្យការបោះតង់របស់អ្នកកាន់តែប្រសើរ មិនថានៅពេលយប់ ឬថ្ងៃ អ្នកអាចអង្គុយស្តាប់សម្លេងទឹករលកជាមួយនឹងកែវកាហ្វេរបស់អ្នកដើម្បីបន្ធូរអារម្មណ៍របស់អ្នកតាមខ្យល់បរិសុទ្ធនៃឆ្នេរសមុទ្របាន។
នេះជាទិចនិចដែលជួយឲ្យអ្នក ទទួលបាននូវបទពិសោធន៍ល្អៗ នៅពេលដែលអ្នកចង់បោះតង់នៅលើឆ្នេរខ្សាច់ឲ្យកាន់តែមានភាពស្រស់ស្រាយ ជាមួយនឹងមានផែនការតិចតួចសម្រាប់ដំណើរកំសាន្តរបស់អ្នក។
បញ្ចេញមតិយោបល់