ចុម! សត្វ​ចិញ្ចឹម​រាប់​ពាន់​ក្បាល​ត្រូវ​ភ្លើង​ឆេះស្លាប់ ក្នុងអគ្គីភ័យនៅតំបន់ផ្សារមួយកន្លែងនៅប្រទេសថៃ

Vachanna-Website-News-LUMEN-Ad


នៅម៉ោងប្រហែល 4 :10 នាទី ព្រឹក នៅតំបន់ផ្សារ Sri Somrat ក្នុងសង្កាត់ Chatuchak ដែលមានហាងលក់សត្វចិញ្ចឹមចំនួន 118 កន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យសត្វរាប់ពាន់ក្បាលត្រូវបានឆេះស្លាប់ រួមទាំងប្រភេទសត្វកម្រជាច្រើនប្រភេទផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកពន្លត់អគ្គីភ័យមកពីស្ថានីយ៍ជាច្រើនក្នុងតំបន់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយចំណាយពេលប្រហែលកន្លះម៉ោង ទើបអាចពន្លត់ភ្លើងបាន។

យ៉ាងណាមិញ ក្រុមអាជីវករបាននិយាយថា ពួកគេបានបាត់បង់សត្វមួយចំនួនធំ រួមទាំងត្រីលម្អ ឆ្មា ឆ្កែ សត្វស្លាប និងស្វា និងប្រភេទសត្វកម្រដែលមានតម្លៃថ្លៃផងដែរ។

ទន្ទឹមនឹងនេះ មូលហេតុនៃអគ្គីភ័យនេះបានបញ្ជាក់ដោយអាជីវករម្នាក់ថា “អគ្គីភ័យបានចាប់ផ្តើមនៅក្នុងហាងសត្វឆ្កែមួយកន្លែង ដែលជាធម្មតាម្ចាស់ហាង ទុកកង្ហារអគ្គិសនីបើកពេញមួយយប់ ដើម្បីធានាបាននូវភាពសុខស្រួលរបស់សត្វ”។ ដោយមិនបានចាប់អារម្មណ៍ និង គិតថាមិនអី ទើបធ្វើឲ្យមានរឿងហេតុអាក្រក់កើតឡើងដោយនឹកស្មានមិនដល់បែបនេះ។

ប្រភព​៖ Bangkok Post

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង