ចុម! Jennie ប្រឈមមុខនឹងការផ្តន្ទាទោសផ្លូវច្បាប់ ចំពោះការជក់បារីនៅប្រទេសអ៊ីតាលី

Entertainments-LUMEN

នៅថ្ងៃទី 9 ខែកក្កដា នេះ កាសែត My Daily បានរាយការណ៍ថា Jennie ត្រូវបានគេរាយការណ៍ ទៅស្ថានទូតកូរ៉េប្រចាំប្រទេសអ៊ីតាលី ដែលរបាយការណ៍​ទៅ​ស្ថានទូតនេះ ​កើត​ចេញ​ពី​ការ​ជក់​បារី​ក្នុង​ផ្ទះ ខណៈ​កំពុង​ថត​ ​ នៅ​ប្រទេស​អ៊ីតាលី។

យោងតាមគេហទំព័រ My Daily អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានផ្តល់ភស្តុតាងដោយនិយាយថា ពួកគេបានស្នើសុំការស៊ើបអង្កេត តាមរយៈសារព័ត៌មាន Kookmin Shinmun “ខ្ញុំបានស្នើសុំការស៊ើបអង្កេតតាមរយៈ Kookmin Shinmun ។ ខ្ញុំបានស្នើសុំឱ្យពួកគេស៊ើបអង្កេត Jennie សម្រាប់ការជក់បារីនៅក្នុងផ្ទះ និងដាក់ទណ្ឌកម្មនាងយ៉ាងធ្ងន់ធ្ងរ”។

គួររំលឹកផងដែរថា មុននេះភាពចម្រូងចម្រាសបានផ្ទុះឡើង នៅពេលដែលវីដេអូឃ្លីបរបស់ Jennie ជក់បារីក្នុងផ្ទះ ខណៈពេលដែលបុគ្គលិករបស់នាងកំពុងធ្វើការ Make up ឲ្យនាង ខណៈពេលដែលនាងកំពុងជក់បារីអេឡិកត្រូនិច ត្រូវបានបញ្ចូលទៅក្នុងវីដេអូ YouTube របស់នាង ប៉ុន្តែវីដេអូនេះត្រូវបានលុបចេញរួចរាល់ហើយ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង