តារាស្រីកូរ៉េខាងត្បូង មានភាពល្បីល្បាញដោយសារសម្រស់មិនចេះចាស់ និងក្មេងជាងវ័យ ដែលតែងតែមើលទៅក្មេងជាងអាយុពិត។ តារា K-drama ជាច្រើនបន្តទាក់ទាញទស្សនិកជន ជាមួយនឹងសម្រស់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេ ទេពកោសល្យ និងមន្តស្នេហ៍បានយ៉ាងល្អក្នុងវ័យ 40 ឆ្នាំ។
ហើយតារាស្រីទាំងនេះធ្វើជាគំរូពីភាពស្រស់ស្អាត មិនចេះចាស់ ថែមទាំងកាន់តែស្រស់ស្អាតមិនគួរឱ្យជឿផងដែរ ៖
១. Shin Min Ah អាយុ 40ឆ្នាំ
កើតក្នុងខែមេសា ឆ្នាំ 1984 តារាសម្ដែងកូរ៉េខាងត្បូង Shin Min Ah ត្រូវបានគេស្គាល់តាមរយៈរឿងភាគល្បីៗ ដូចជា “Hometown Cha-Cha-Cha” “Our Blues” និង “My Girlfriend is a Gumiho” ដោយបានឈានចូលវ័យ 40 ឆ្នាំហើយមែន តែសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំងឡើង។
២. Son Ye Jin អាយុ 42 ឆ្នាំ
តារាសម្ដែង Son Ye Jin ជាតួឯកស្រី “Crash Landing on You” គឺជាតារាស្រីកូរ៉េខាងត្បូង ដែលមានប្រជាប្រិយភាព និងជាទីពេញចិត្តបំផុតរបស់មនុស្សជាច្រើន។ កើតក្នុងខែមករា ឆ្នាំ 1982 Ye Jin ស្ថិតក្នុងវ័យ 42 ឆ្នាំ តែនាងនៅតែបន្តបញ្ចេញពន្លឺ ទាក់ទាញទស្សនិកជន ជាមួយនឹងភាពឆើតឆាយ និងសមត្ថភាពសម្ដែងដ៏សម្បូរបែបរបស់នាង។
៣. Song Hye Kyo អាយុ 42 ឆ្នាំ
កើតក្នុងខែវិច្ឆិកា ឆ្នាំ 1981 Song Hye Kyo នៅតែបញ្ចេញភាពស្រស់ស្អាត និងសុភាពល្អក្នុងវ័យ 42 ឆ្នាំនេះ ចាប់តាំងពីនាងដើរតួឯកក្នុងរឿង “Autumn in My Heart” មក នាងបានសម្តែងជាតួឯករឿងល្បីៗដូចជារឿង “Full House” “Descendants of the Sun” “Encounter” “The Glory” ជាដើម។
៤. Jun Ji Hyun អាយុ 42 ឆ្នាំ
កើតក្នុងខែតុលា ឆ្នាំ 1981 Jun Ji Hyun ពេលនេះមានអាយុ 42 ឆ្នាំ ក៏បានទាក់ទាញទស្សនិកជនតាំងពីរឿង “My Sassy Girl” ផងដែរ នាងត្រូវបានគេស្គាល់ដោយសារភាពទាក់ទាញពិសេស និងភាពស្រស់ស្អាតមិនចេះចប់ នាងបានចូលប្រឡូកក្នុងរឿងភាគល្បីៗដូចជា “My Love from the Star” “The Legend of the Blue Sea” និង “Kingdom” ជាដើម។
៥. Kim Tae Hee អាយុ 44 ឆ្នាំ
Kim Tae Hee តារាសម្ដែងកូរ៉េដ៏លេចធ្លោម្នាក់ កើតក្នុងខែមីនា ឆ្នាំ1980 នៅតែបន្តមានពន្លឺក្នុងវ័យ 44ឆ្នាំនេះ នាងល្បីល្បាញដោយសារតួនាទីរបស់នាង នៅក្នុងរឿងដូចជា “My Princess” និង “IRIS” នាងបានរក្សាភាពទាក់ទាញវ័យក្មេង និងសមត្ថភាពសម្តែងរបស់នាង ដែលទាក់ទាញទស្សនិកជនគ្រប់ជំនាន់។
ប្រភព៖ Allkpop