ចេញពីទាហានភ្លាម! Jin ក្លាយជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងគេ សម្រាប់ម៉ាកគ្រឿងអលង្ការប៉ារីស

Entertainments-LUMEN

ថ្មីៗនេះ Jin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលដំបូងគេ សម្រាប់ Fred Jewelry ដែល Fred គឺជាម៉ាកគ្រឿងអលង្ការប៉ារីស បានចាប់ផ្តើមតាំងពីឆ្នាំ 1936 មកម្លេះ។ wwd បានបង្ហោះអំពីព័ត៌មាននៅលើ Instagram ដោយបង្ហាញពីមូលហេតុ ដែលយីហោនេះជ្រើសរើស Jin ជាឯកអគ្គរដ្ឋទូតរបស់ពួកគេ។

“ថាមពលដ៏ភ្លឺស្វាង គុណភាពសិល្បៈ គុណតម្លៃ និងស្តង់ដារខ្ពស់ តែងតែជំរុញគាត់ឱ្យពូកែ ដោយឆ្លើយតបយ៉ាងខ្លាំង ជាមួយនឹងអ្នកបង្កើតរបស់យើង និងលោក Fred Samuel ដែលគាត់ចែករំលែកនូវសុទិដ្ឋិនិយម ដែលមិនអាចផ្លាស់ប្តូរបាន និង joie de vivre” – អនុប្រធាន Fred និងជានាយកសិល្បៈ Valérie Samuel

បន្ថែមពីនេះ Jin ក៏បានចែករំលែកគំនិតរបស់គាត់ ក្នុងការក្លាយជាផ្នែកមួយនៃគ្រួសារ Fre ផងដែរថា “ខ្ញុំ​មាន​កិត្តិយស និង​ដឹង​គុណ​យ៉ាង​ខ្លាំង ​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ Fred ។ សូមទន្ទឹងរង់ចាំការខិតខំប្រឹងប្រែង នាពេលអនាគតដែលយើងនឹងនាំមកនូវភាពជាដៃគូ”។

ក្នុងនោះ អ្នក​គាំទ្រ​ស្ទើរ​មិន​ជឿ​ថា​គាត់​ រវល់​ប៉ុណ្ណា​តាំង​ពី​ត្រឡប់​មក​ពី​យោធា មិនតែប៉ុណ្ណោះហ្វេនក៏​បាន​គាំទ្រ​ចំពោះ​តួនាទី​ថ្មី​របស់​លោក​ ជា​ឯកអគ្គរដ្ឋទូត និង​ស្រឡាញ់​សក់​ខ្លី​របស់​តារាប្រុសរូបនេះផងដែរ។ ម្យ៉ាងវិញទៀត គាត់ក៏ត្រូវបានគេប្រទះឃើញនៅថ្ងៃនេះ កំពុងថតវីដេអូ YouTube ដូចគ្នា។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង