ខណៈពេលដែលមិនមែនគ្រប់គ្នា ដឹងពីប្រភពដើមនៃពាក្យចចាមអារ៉ាមនេះ វាហាក់ដូចជាមានប្រភពដើមនៅឆ្នាំ 2019 នៅពេលដែលវាត្រូវបានគេរាយការណ៍ថា អតីតសមាជិក Sechs Kies Kang Sunghoon ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះការអត្ថាធិប្បាយអាក្រក់អំពីតារាល្បីផ្សេងទៀត រួមទាំង Rain ផងដែរ។
ទោះបីជា Rain មានភាពល្បីល្បាញ និងជាពិសេសត្រូវបានគេស្គាល់ថាជា Idol របស់តារាជាច្រើនក៏ដោយ ប៉ុន្តែ Kang Sunghoon ត្រូវបានគេចោទប្រកាន់ថាបានហៅ Rain ថាមាន “ក្លិនស្អុយ” នៅក្នុងការបង្ហោះចុះឆ្នាំ2015 ដែលបាននិយាយថា ៖
“Rain មានក្លិនមាត់អាក្រក់ណាស់! គាត់មានភាពល្បីល្បាញក្នុងចំណោម អ្នកចម្រៀង ព្រោះគ្រប់គ្នាដែលប្រើមីក្រូហ្វូន ដែល Rain ធ្លាប់ប្រើនោះនឹងដួលសន្លប់ វាគួរឱ្យខ្លាចប៉ុណ្ណា”
មតិផ្សេងទៀតអំពី Rain ហាក់ដូចជាត្រូវបានបង្កើតឡើង ដោយសារតែការច្រណែននៃទំនាក់ទំនងរបស់ Rain និង Kim Tae Hee ខណៈដែលនាងមានប្រជាប្រិយភាព ក្នុងចំណោមបុរស។ យ៉ាងណាមិញ TikToker Amy Flamy (@amyflamy1 នៅលើ TikTok) បង្ហាញការភ្ញាក់ផ្អើលដល់អ្នកតាមដានរបស់នាង នៅពេលដែលនាងបានបង្ហោះវីដេអូរាំជាមួយ Rain ក្នុងបទចម្រៀងល្បីរបស់ Megan Thee Stallion ដែលមានចំណងជើងថា “Mamushi (feat. Yuki Chiba)” ។
វីដេអូនេះបានរីករាលដាលដោយមានអ្នកចូលមើល ជាច្រើនលានដង យ៉ាងណាមិញ មានមតិមួយចំនួនបានសួរ Amy ថាតើ Rain មានក្លិនអាក្រក់ឬអត់? ភ្លាមៗ Amy បានចែករំលែកវីដេអូថ្មីមួយ ដែលនិយាយអំពីមតិទាំងនេះ។ ដោយនាងបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការលើកឡើងបែបនេះ នាងបានពន្យល់ពីរបៀបដែលនាងសហការជាមួយគាត់ និងនិយាយថា ក្លិនរបស់ Rain គឺក្រអូបដូចជាទេវបុត្រ ឬព្រះរាជបុត្រចឹង។
ប្រភព៖ Koreaboo