បន្ទាប់ពីបានមើលរឿង Inside out 2 មានកន្លែងខ្លះសុទ្ធសឹងតែជាមេរៀន និង បង្រៀនយើងនូវចំណុចល្អៗជាច្រើន សម្រាប់អ្នកដែលទស្សនារឿងនេះហើយ ខាងក្រោមនេះជាចំនុចមួយចំនួនដែល Inside out 2 បានបង្រៀនយើងថា :
មនុស្សម្នាក់ៗសុទ្ធតែមានអារម្មណ៍ច្រើនប្រភេទនៅក្នុងខ្លួន មិនថាសប្បាយចិត្ត កើតទុក្ខ ហត់នឿយ ឬ ខឹងឡើយ និង អារម្មណ៍អ្វីផ្សេងឡើយ សុទ្ធតែមានទាំងអស់ គ្រាន់តែពេលខ្លះពួកគេមិនបញ្ចេញឲ្យអ្នកឃើញតែប៉ុណ្ណោះ។
![](https://vachanamedia.com/wp-content/uploads/2024/06/maxresdefault-1-1-1024x576.jpg)
ដូច្នេះហើយ កុំព្យាយាមវាយតម្លៃនរណាម្នាក់ ដោយសារតែអារម្មណ៍ដែលពួកគេបញ្ចេញឲ្យអ្នកឃើញព្រោះ អ្នកមិនអាចកាត់ក្តីថាគេជានរណាម្នាក់ ជាមនុស្សប្រភេទណា ដោយផ្អែកលើអារម្មណ៍មួយផ្នែកតូចនោះទេ។
![](https://vachanamedia.com/wp-content/uploads/2024/06/Inside-Out-2-Concept-Art-Color-Lineup-Rona-Liu-1-1024x464.webp)
ចុងក្រោយ យើងមិនអាចបង្ហាញអារម្មណ៍ដែលមានទាំងអស់ទៅកាន់មនុស្សជុំវិញខ្លួនយើងឡើយ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចយល់ពីអារម្មណ៍ដែលយើងមានឡើយ។
![](https://vachanamedia.com/wp-content/uploads/2024/06/c2773f28f3fb4125a6f999cdf5a9c62d-730x1024.webp)
មួយវិញទៀត មិនថាអ្នកស្ថិតក្នុងអារម្មណ៍បែបណា ត្រូវដឹងថាអាម្មណ៍មួយណាដែលត្រឹមត្រូវសម្រាប់បង្ហាញចំពោះមនុស្សជុំវិញខ្លួន ព្រោះអារម្មណ៍ខ្លះមិនអាចសូម្បីតែនិយាយ។
![](https://vachanamedia.com/wp-content/uploads/2024/06/1308227_720.jpg)
ចំណុចដែលយើងអាចស្វែងយល់បន្ថែមបាននោះគឺ រៀនគ្រប់គ្រងអារម្មណ៍ រៀនទទួលយកគ្រប់បញ្ហាដែលកើតមានឡើង និង រៀនស្វែងរកដំណោះស្រាយដោយមិនយកអារម្មណ៍ដាក់មុខ។
អត្ថបទដោយ ៖ Sovannphalika