ចំណេញកប់ក្តោង! Han Soo Min ចំណេញ 5.8 លានដុល្លារអាមេរិកពីការលក់អចលនទ្រព្យ

Vachana-Wegbsite-News-LUMEN-Ad

ថ្មីៗនេះ ភរិយារបស់ Park Myung Soo ឈ្មោះ Han Soo Min ត្រូវបានគេរាយការណ៍ថា បានចំណេញប្រាក់ប្រហែល 8.1 ពាន់លានវ៉ុន (ប្រហែល 5.8 លានដុល្លារអាមេរិក) ពីការលក់អគារ Starbucks ចំនួនពីរ ហើយឥឡូវនេះ នាងបានទិញអគារ Starbucks មួយបន្ថែមទៀត។

យោងតាមសារព័ត៌មាន News1 និង ភ្នាក់ងារអចលនទ្រព្យ Building Mate បានឱ្យដឹងថា កាលពីថ្ងៃទី 27 ខែមិថុនា Han Soo Min ថ្មីៗនេះបានទិញអគារមួយនៅ Seogyo-dong, Mapo-gu, ទីក្រុងសេអ៊ូល ក្នុងតម្លៃ 13.7 ពាន់លានវ៉ុន (ប្រហែល 9.9 លានដុល្លារ) ដែលអគារនោះធ្លាប់ជាហាងរបស់ Starbucks ក៏ដោយ។

លើសពីនេះ Han Soo Min ត្រូវបានគេដឹងថា មានភាពល្បីល្បាញក្នុងការធ្វើយុទ្ធសាស្ត្រវិនិយោគអចលនទ្រព្យ ការទិញអគារចាស់ៗ ជួសជុលឡើងវិញ ដើម្បីជួលឲ្យទៅសហគ្រិន និង ម្ចាស់ក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណេញយ៉ាងច្រើន។

ទន្ទឹមនឹងនេះ Song Na Rae នាយកប្រតិបត្តិនៃក្រុមហ៊ុន Building Mate Real Estate Brokerage បានបញ្ជាក់ថា “ការវិនិយោគនាពេលថ្មីៗនេះរបស់ Han Soo Min ជាមួយនឹងអគារ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយប្រាក់ចំណូលដែលចំណេញក៏ត្រូវបានរំពឹងទុកខ្ពស់ពីការបណ្តាក់ទុននេះផងដែរ”។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង