Jennie សមាជិកក្រុម BLACKPINK បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់បុណ្យណូអែលឆ្នាំនេះ មិនថាការច្រៀង cover សម្រាប់អ្នកគាំទ្រ រួមទាំងត្រូវបានគេរាយការណ៍ថា នាងបានចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងថែមទៀត។

កាលពីថ្ងៃទី 24 ខែធ្នូ កន្លងទៅ តារារូបនេះបានបង្ហាញនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា ចាប់ពីឆ្នាំ 2024 ការប្រឹងប្រែងទោលរបស់នាង នឹងត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុន ODDATELIER (OA) ដែលជាក្រុមហ៊ុនដែលនាងបង្កើតឡើង ដើម្បីបណ្តាក់ទុកក្នុងសកម្មភាពទោលរបស់ខ្លួន។

ក្នុងនោះ Jennie ក៏បានសរសេរថា៖ “សួស្តី នេះជា Jennie ឆ្នាំនេះពោរពេញទៅដោយសមិទ្ធផលជាច្រើន ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ ចំពោះក្តីស្រលាញ់ដែលខ្ញុំបានទទួល។ ខ្ញុំក៏រំភើបចំពោះអ្វីដែលនឹងមកដល់ដែរ នៅពេលដែលខ្ញុំចាប់ផ្តើមដំណើរទោលរបស់ខ្ញុំនៅឆ្នាំ 2024 ជាមួយនឹងក្រុមហ៊ុនដែលខ្ញុំបានបង្កើតឡើង ដែលមានឈ្មោះថា OA សូមបង្ហាញក្តីស្រលាញ់ជាច្រើន សម្រាប់ការចាប់ផ្តើមថ្មីរបស់ខ្ញុំជាមួយ OA ហើយពិតណាស់ BLACKPINK សូមអរគុណ។”

ទន្ទឹមនឹងនេះ ODDATELIER ត្រូវបានសហស្ថាបនិកដោយ Jennie និងម្តាយរបស់នាង នៅក្នុងខែវិច្ឆិកាឆ្នាំនេះ ប៉ុន្តែបច្ចុប្បន្នមិនមានសិល្បករផ្សេងទៀត ដែលពាក់ព័ន្ធជាមួយផលិតកម្មនេះទេ ហើយគេហទំព័រផ្លូវការបានបន្តគាំង ដោយសារតែមានចរាចរណ៍ខ្ពស់ ជុំវិញព័ត៌មានដែលគួរឱ្យរំភើបនេះ។

គួររំលឹកផងដែរថា ពីមុន Jennie រួមជាមួយនឹងសមាជិក BLACKPINK ផ្សេងទៀតបានចុះកិច្ចសន្យាផ្តាច់មុខជាមួយ YG Entertainment សម្រាប់សកម្មភាពក្រុម ហើយជាមួយនឹង Jennie បង្កើតផលិតកម្មរបស់នាង សមាជិកក្រុម BLACKPINK នឹងចូលរួមក្នុងសកម្មភាពក្រោមវិធីសាស្រ្ត ‘ដាច់ដោយឡែក ប៉ុន្តែរួមគ្នា’ ។
ប្រភព៖ Allkpop