ជាប្រវត្តិសាស្ត្រ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានជ័យលាភីរងទី ៥ របស់ MGI 2022

MISS TH

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យមហាជនជាច្រើនប្រទេសកំពុងតែអង្គុយតាមដានមិនដាក់ភ្នែក ជាពិសេសសម្រាប់អ្នកគាំទ្រកម្ពុជាតែម្ដង។

ក្រោយប្រកាសលទ្ធផល ទោះ Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈានចូល Top 5 នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រក៏ដោយ តែអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារំភើបចិត្ខខ្លាំងនោះ គឺញ្ញាបានសាងប្រវត្តិសាស្ត្រដល់កម្ពុជា ដោយបានជាប់ Top 10 ដោយសមត្ថភាព និង បានគ្រងជ័យលាភីរងទី ៥ ជូនកម្ពុជា និង អ្នកគាំទ្រយ៉ាងអស្ចារ្យផងដែរ ដោយសម្ថភាព និងភាពជឿជាក់ដែលមិនអាចមើលរំលង។

នេះជាប្រវត្តិសាស្រ្តដំបូងបំផុតដែលកម្មវិធី Miss Grand International ផ្ដល់មកុដម្ដង១០ ហើយជាលើកដំបូងដែលបវរកញ្ញាកម្ពុជាទទួលងារជា 5th Runner Up ឬបវរកញ្ញរងទី៥ នៃការប្រកួត Miss Grand International។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង