ឈុត ឱក សុគន្ឋកញ្ញា សម្រាប់ The Voice Cambodia រដូវកាលទី 3 ស្អាតៗខ្លាំង ហ្វេនសរសើរគ្រប់គ្នា

News-&-Entertainment-

ដូចអ្នកទាំងអស់គ្នា បានដឹងហើយថាអ្នកនាង ឱក សុគន្ឋកញ្ញា គឺជាតារាចម្រៀងដ៏ល្បីមួយរូប ដែលទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាង 1ស.តមកហើយ ដោយសារតែអត្តចរិតរោះរាយរាក់ទាក់ សុភាពរាបសារ មានចំណេះដឹង មានទាំងរូបសម្រស់ និងសមត្ថភាពដ៏គួរឲ្យស្រឡាញ់របស់អ្នកនាង។

ជាពិសេស អ្នកនាង ឱក សុគន្ឋកញ្ញា ពិតជាមានទំនោរ ជាមនុស្សដែលចូលចិត្តបង្កើត និងសាកល្បងនូវអ្វីដែល ថ្មី និងប្លែកជាខ្លាំង។ អ្នកនាងគឺតែងតែបង្ហាញខ្លួន ជាមួយភាពទាក់ទាញ ដោយការតុងតែងខ្លួនជាមួយស្ទាយថ្មី ប្លែកជានិច្ច។

លើសពីនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 3 នេះ អ្នកនាង ឱក សុគន្ឋកញ្ញា ក៏ជា Coache មួយរូបផងដែរ ហើយអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ អ្នកនាងតែងតែបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីប្លែក ស្រស់ស្អាត ជាមួយអារម្មណ៍ថ្មីប្លែករៀងរាល់សប្តាហ៍។

ចង់ដឹងថា អ្នកនាង ឱក សុគន្ឋកញ្ញា ស្លៀកឈុតអ្វី ផ្តល់អារម្មណ៍បែបណា សូមទស្សនារូបភាពខាងក្រោម ៖

១. រ៉ូបទី 1 នេះ ពិសេសខ្លាំងមែនទែន ដែលរ៉ូបមានរចនារឹបរាង មានស្បៃធ្លាក់ពីលើស្មា អូសដល់ដី ចំណែកឯរូបមួយសន្លឹកនេះវិញ ធ្វើឲ្យអ្នកមើលមានអារម្មណ៍ថា កំពុងមើលរូបថត Miss Universe ឈ្នះ Top5 យ៉ាងចឹង

២. រ៉ូបទី 2 នេះ មានពណ៌ខ្មៅ និងផ្កាឈូក ហើយបើក្រឡេកមកពីការរចនាវិញ ធ្វើឲ្យមានអារម្មណ៍ដូច អ្នកនាកំពុងតែទៅចូលរួម កម្មវិធីធំ New York fashion show

៣. រ៉ូបទី 3 ជារ៉ូបបែបកន្ទុយត្រីពណ៌ខ្មៅ ដែលមានរចនាម៉ូតដ៏ស្រស់ស្អាត ប្លែកភ្នែកជាមួយពន្លឺភ្លឺភ្លែតរចនាពីលើម៉ូតរ៉ូប អមជាមួយក្បាច់ក្បូនៅស្មា កាន់តែទាក់ទាញ

៤. រ៉ូបទី 4 ជារ៉ូបពណ៌ស អមជាមួយនឹងអាវខាងក្នុងផ្នែកខាងលើពណ៍មាស ដូចគ្នានឹងខ្សែក្រវ៉ាត់ និងស្បែកជើង កាន់តែស្រស់ស្អាត ជាមួយ make up បែប smokey eyes និងសក់រួញៗលើកទៅខាងលើ កាន់តែស៊ីវីល័យ

៥. រ៉ូបទី 5 នេះ ធ្វើពីច្រវ៉ាក់ មានពណ៌ផ្កាឈូក លាយលឿងនិងប៉ៃតង ទាំងរ៉ូបនិងម៉ូតសក់ធ្វើឲ្យ អ្នកនាង ឱក សុគន្ឋកញ្ញា មើលទៅក្មេងខ្លាំងមែនទែន

៦. រ៉ូបទី 6 នេះ មានពណ៌ស្វាយលាយខៀវ មានមួយដិនចម្រុះពណ៍ មានទាំងផ្កា និងមេអំបៅ អមជាមួយម៉ូតសក់បែបសាមញ្ញ តែឆើតឆាយ កាន់តែធ្វើឲ្យអ្នកនាងមានភាពទាក់ទាញ បែបនារីថ្លៃថ្នូ

៧. រ៉ូបចុងក្រោយនេះ គឺជារ៉ូបដែលពិសេសជាងគេបំផុត ម៉ូតរ៉ូបមានប៉ាក់ដិនត្បូងសព្វពេញផ្ទៃរ៉ូបតែម្តង មិនតែប៉ុណ្ណោះម៉ូតរ៉ូបក៏មានរចនាក្បាច់ក្បូរចនាបទខ្មែរថែមទៀត លើសពីនេះក្នុងរូបមួយសន្លឹកនេះ អ្នកនាង ឱក សុគន្ឋកញ្ញា បានបញ្ចេញឥទ្ធិពលខ្លាំងចង់បានបង្ហាញថា នេះហើយជាតារា ជាអ្នកជំនួញស្រី ព្រមទាំងជាម្តាយមួយរូបផងដែរ។

ដូចដែលបានរៀបរាប់ខាងលើ ឈុតនីមួយៗរបស់ អ្នកនាង ឱក សុគន្ឋកញ្ញា គឺសុទ្ធតែស្រស់ស្អាត និងប្លែកៗខ្លាំង រហូតដល់មហាជនជាច្រើននាំគ្នាលាន់មាត់សរសើរគ្រប់ៗគ្នា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង