Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យនាងត្រលប់មកឆាកតន្ត្រី ដែលរង់ចាំជាយូរមកហើយរបស់នាង ជាមួយនឹងការចេញវីដេអូចម្រៀង សម្រាប់បទចម្រៀងថ្មី ដែលមានចំណងជើងថា “ROCKSTAR” ។ បទចម្រៀងទោលដែលរំលេចនូវស្ទីលហ៊ីបហប ជាអត្តសញ្ញារបស់ Lisa អមដោយវីដេអូតន្ត្រី ដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោក យ៉ាងឆាប់រហ័ស។
ក្នុងនោះ វីដេអូតន្ត្រី “ROCKSTAR” ត្រូវបានគេថតនៅទីតាំងជាច្រើន រួមទាំងទីផ្សារខាងក្រៅដ៏អ៊ូអររបស់ Lisa នៅទីក្រុងបាងកក ប្រទេសថៃ។ ការកំណត់ដ៏រស់រវើកនេះបង្កើនឥទ្ធិពលយ៉ាងខ្លាំង ព្រមជាមួយនឹង MV ដែលបំពេញបន្ថែមយ៉ាងល្អឥតខ្ចោះ នូវអាកប្បកិរិយាក្លាហាន និងបែប Bad Girl របស់ Lisa ។
ការប្រើប្រាស់ពណ៌គួរឱ្យចាប់អារម្មណ៍ និងក្បាច់រាំដែលមានថាមពលខ្ពស់ បង្ហាញបន្ថែមពីជំនាញសម្តែងដែលមិនអាចប្រៀបផ្ទឹមបានរបស់ Lisa ដែលធ្វើឱ្យ “ROCKSTAR” ក្លាយជាបទដ៏រសរវើក និងអស្ចារ្យខ្លាំង រហូតដល់ទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ និងមហាជនធម្មតា។
បន្ថែមពីភាពរំភើបចិត្តរបស់ BLINK មហាជនធម្មតាក៏បានកោតសរសើរ LISA ផងដែរ ដូចជា៖
“Lisa ពិតជាឡូយណាស់ ខ្ញុំពិតជាមិនអាចចាំ Album របស់នាងបានទេ”
“ROCKSTAR និង MONEY ពិតជាឡូយដូចគ្នា”
“Lisa សម្តែងបានល្អណាស់ ហើយអត្ថបទចម្រៀងក៏ល្អដែរ” “ទោះនេះមិនមែនជា Style របស់ខ្ញុំ តែនាងពិតជាធ្វើបានល្អណាស់”។
ប្រភព៖ Allkpop