ថ្មីៗនេះ កញ្ញា ដាំ សុភ័ក្ត្រសិរីមុន្នី ហៅ សុភ័ក្ត្រស៊ីនឌី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមតាមដានវិស័យបរវរកញ្ញានៅកម្ពុជា ដែលកញ្ញានឹងតំណាងឲ្យ Miss Glamour Look Cambodia 2022 ដើម្បីចូលរួមប្រកួតកម្មវិធី Miss Glamour Look International 2022 នៅប្រទេសហ្វីលីពីន។
ក្នុងអាជីពជាពិធីការនី តារាសម្ដែង និងតារាម៉ូឌែល ទាំងភាពស្រស់ស្អាត សមត្ថភាព សុភ័ក្ត្រស៊ីនឌីបានទាញការគាំទ្រពីមហាជន ហើយឈរនៅលើលំដាប់តារាងនៃ Popular Vote ក្នុងកម្មវិធី Miss Glamour Look International 2022 ដោយគិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កញ្ញាបានឈរនៅលំដាប់រៀងទី ១។
អតីត Miss Earth Cambodia 2021 រូបនេះបានឲ្យដឹងថា កញ្ញានឹងចាកចេញពីមាតុភូមិនៅថ្ងៃទី ១៩ ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដើម្បីទៅប្រកួតនៅឯប្រទេសហ្វីលីពីន ទីក្រុងម៉ានីល ខាងមុខនេះហើយ។
មុនដំណើរហោះហើរឈានទៅដណ្ដើមពាន សុភ័ក្ត្រស៊ីនឌី ក៏បានប្រាប់ដែរថា កញ្ញាបានត្រៀមខ្លួនរួចរាល់ និងមានជំនឿចិត្តយ៉ាងខ្លាំងក្នុងការទៅប្រកួត Miss Glamour Look International 2022 ខាងមុខនេះ។ លើសពីនេះ កញ្ញា ពិតជាអរគុណយ៉ាងខ្លាំងទៅដល់អ្នកគាំទ្រដែលតែងតែឈរជាកម្លាំងចិត្តសម្រាប់កញ្ញាតាំងពីដើមរហូតមកដល់ពេលនេះ៕