តារាសម្តែង Lee Sang Yeob នឹងរៀបការជាមួយនារីធម្មតាដែលមិនមែនជាតារា

News-&-Entertainment-

យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Seoul បានឲ្យដឹងថា Lee Sang Yeob នឹងរៀបការ នៅខែមីនា ឆ្នាំ 2024 ជាមួយអ្នកដែលមិនមែនជាតារានិងក្មេងជាងលោក ក្នុងនោះកូនក្រមុំ ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​រូប​សម្រស់​ស្អាត​ខ្លាំង ដែលលោកបានរក្សាទំនាក់ទំនងរបស់លោក ជាការសម្ងាត ដោយគិតពីភាពឯកជនរបស់នាង។

គួររំលឹកផងដែរថា Lee Sang Yeob បានបង្ហាញខ្លួនដំបូង ក្នុងឆ្នាំ 2007 ប៉ុន្តែទទួលបានប្រជាប្រិយភាព តាមរយៈK-Dramas The Innocent Man, While You Were Sleeping និង Once Again ដោយតារាប្រុសរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន សម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធីជាច្រើនរបស់លោក ដូចជានៅលើ Running Man ឬ Sixth Sense ជាដើម។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងាររបស់លោកគឺ UNGBIN ENS ក៏បានបញ្ជាក់ពីរបាយការណ៍ របស់ Sports Seoul ផងដែរថា “Lee Sang Yeop កំពុង​រៀបចំ​ពិធី​រៀប​ការ​ ជាមួយកូនក្រមុំមិន​មែន​ជា​តារា​ ក្នុង​ខែ​មីនា ខាងមុខ”។

ប្រភព៖​ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង