តារាស្រីទាំង 3 ដែលលះបង់សម្រកទម្ងន់យ៉ាងខ្លាំង ដើម្បីតួនាទីសម្តែងរបស់ខ្លួន

Entertainments-LUMEN

ដូចដែលដឹងហើយថា វិស័យសម្តែងរបស់កូរ៉េ ពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលនោះរួមផ្សំជាមួយនឹងការសម្តែង ការលះបង់របស់តារាៗទាំងនោះផងដែរ ហើយខាងក្រោមនេះជាតារាស្រីទាំង 3 ដែលលះបងតមអាហារសម្រកទម្ងន់ ព្រោះតែតួនាទីសម្តែងក្នុងរឿង។

1. Kim Ji Won ៖ តមអាហារយ៉ាងខ្លាំង អស់រយៈពេល 1ឆ្នាំ ដើម្បីឲ្យសមនឹងរូបរាង ក៏ដូចជាសម្លៀកបំបាក់ផ្សេងៗដែលនាងស្លៀក ក្នុងនាមជាអ្នកស្នងមរតដ៏មាន ក្នុងរឿង Queen Of Tears។

2. Park Min Young ៖ សម្រកទម្ងន់យ៉ាងខ្លាំង នៅសល់ត្រឹមតែ 37kg ប៉ុណ្ណោះ ដើម្បីដើរតួជាអ្នកជំងឺមហារីក ក្នុងរឿង Marry My Husband។

3. Roh Jeong Eui ៖ ទោះជានាងមានរូបរាងតូចស្តើង និងស្គមហើយក៏ដោយ តែតារាស្រីរូបនេះបានស្រកទម្ងន់ 7kg សម្រាប់តួនាទីរបស់នាងក្នុងរឿង Hierarchy និង Badland Hunters។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង