កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅ អតីតសមាជិក OAHSIS និងជាបេក្ខនារី MIXNINE គឺ Park Chohyeon បានចូលទៅកាន់ Channel YouTube ផ្ទាល់ខ្លួនរបស់នាង ដើម្បីបញ្ជាក់ជាសាធារណៈ អំពីទំនាក់ទំនងស្នេហាភេទដូចគ្នារបស់នាង ជាមួយ Eunha។

ក្នុងនោះ ភ្លាមៗបន្ទាប់ពីការប្រកាសនេះនៅលើប្រព័ន្ធផ្សព្វផ្សាយ វាក៏ធ្វើឲ្យមានការសន្ទនាជាច្រើន ជាមួយគ្នា Chohyeon ក៏ទទួលបានការអបអរសាទរយ៉ាងអស់ពីចិត្ត ពីអ្នកគាំទ្រចំពោះការលះបង់របស់នាងដូចគ្នា ។

ទន្ទឹមនឹងនេះ នៅក្នុងវីដេអូនេះដែលនាងបង្ហាញ នាងមិនត្រឹមតែបង្ហាញពីភាពស្និទ្ធស្នាលក្នុងនាមជាគូស្នេហ៍មួយគូប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីភាពរីករាយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Chohyeon នៅពេលដែលនាងបង្ហាញពីសារៈសំខាន់នៃការនៅជាមួយ Eunha បន្ទាប់ពីភាពស្មុគស្មាញក្នុងអាជីពរបស់នាង។


ប្រភព៖ kpopstarz
បញ្ចេញមតិយោបល់