ថ្មីៗនេះ តារាស្រី Charmaine Sheh បានបញ្ចប់ការថតរឿង The Queen of News ប៉ុន្តែនៅខណៈកំឡុងពេលថតនោះនាងបានរងរបួសរ៉ាំរ៉ៃត្រង់ក និងខ្នងផងដែរ។

លើសពីនេះពេលកំពុងថតរឿង The Queen of News នាងបានដើរតួក្នុងនាមជាអ្នកយកព័ត៌មាន ប៉ុន្តែប្លង់ថតរបស់នាងគឺមានភាពតានតឹងខ្លាំងមែនទែននៅកំឡុងពេលនោះ ព្រោះសាច់រឿងគឺ ថតនៅពេលមានភ្លៀងធ្លាក់ ហើយនាងត្រូវកាន់ម៉ាស៊ីនថតវីឌីអូដ៏ធ្ងន់រត់ថែមទៀតផង អ្វីដែលសំខាន់ ពេលកំពុងរត់ Charmaine បានរងរបួសជើងដោយអចេតនា។

មិនតែប៉ុណ្ណោះ ឈុតនោះត្រូវបានថតដោយកាំភ្លើងពិត ទើបធ្វើឲ្យបរិយាកាសកាន់តែមានតានតឹងជាងពេលថតរាល់ដង ប៉ុន្តែទឹកមុខរបស់នាងគួរឲ្យសសើរជាខ្លាំង ជាពិសេសពេលនាងរមៀលទៅដី។
បន្ទាប់ពីបញ្ចប់ការថតរឿង The Queen of News រួចហើយ Charmaine បានចាប់ផ្តើមការងារថតរឿងថ្មីមួយទៀត គឺរឿង Modern Dynasty 2 ជាមួយ Raymond Lam នៅប្រទេសម៉ាឡេស៊ី ដូចនេះកុំភ្លេចរងចាំទស្សនាអស់គ្នាណា។
ប្រភព៖ jaynestars.com