កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ យប់មិញនេះ CL តារាស្រី K-POP ប្រចាំប្រទេសកូរ៉េខាងត្បូងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ ដំណើររបស់អតីតមេក្រុម 2NE1 មកកាន់ប្រទេសកម្ពុជាម្ដងនេះគឺដើម្បីចូលរួមសម្ដែងក្នុងការប្រគំតន្រ្តី «Vattanac វ All In Festival» នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅឯបរិវេណ OCIC ជ្រោយចង្វារ។
វត្តមាន CL លើកនេះពិតជាធ្វើឲ្យអ្នកគាំទ្ររំភើប ហើយអ្វីដែលពិសេស តារាស្រីដ៏មានឥទ្ធិពលរូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនកុះករ ជាពិសេសមានវត្តមានលោកឧញ៉ា ដ៏ស្រស់សង្ហា សំអាង វឌ្ឍនៈទៅទទួលដោយផ្តល់ទៀតផង។
គ្រាន់តែឃើញកំពូលតារាចម្រៀង K-Pop ដែលជាតារាក្នុងដួងចិត្តរបស់ពួកគេបានវិលត្រឡប់មកកម្ពុជាក្នុងប្រគំតន្រ្តីជាលើកទី ២ វិញភ្លាម អ្នកគាំទ្របានស្រែកហ៊ោរស្វាគមន៍ និងសំដែងនូវការស្រឡាញ់ពេញចិត្តដែលធ្វើឲ្យមានទិដ្ឋភាពអ៊ូអរពេញព្រលានយន្តហោះភ្នំពេញនឹកស្មានមិនដល់៕