កាលពីកន្លងទៅថ្មីៗនេះ តារាចម្រៀងស្រី Jisoo សមាជិកក្រុម BLACKPINK បានធ្វើការផ្សាយផ្ទាល់មួយ ដើម្បីជជែកជាមួយអ្នកគាំទ្រ ក្នុងឱកាសអបអរខួបលើកទី ៧ របស់ក្រុម BLACKPINK។

ទន្ទឹមនឹងនេះ ក្រោយពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន តារាស្រីល្បីឈ្មោះរូបនេះទើបតែបានបើកបង្ហាញពី ទំនាក់ទំនងស្នេហាជាមួយតារាសម្តែង លោក Ahn Bo Hyun ផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Jisoo តែងតែរក្សាទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយក្នុងការជជែកជាមួយនឹងហ្វេនៗផងដែរ ធ្វើឲ្យគ្រប់គ្នាសរសើរតារាស្រីរូបនេះជាច្រើន ជាពិសេសគឺទៅលើសម្រស់ដ៏ស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍ បើទោះបីជានាងស្ថិតក្នុងកាមេរ៉ាធម្មតាគ្មានការកែកុនអ្វីក៏ដោយ។


ប្រភព៖ Kenh14
បញ្ចេញមតិយោបល់