Mackenyu Arata Amanwiyu គឺជាតារាសម្តែង និងជាតារាម៉ូដែលជនជាតិអាមេរិកដើមកំណើតជប៉ុនមួយរូប ដែល ថ្មីៗនេះលោកបានចូលរួមសម្ដែងជាZoroជាតួអង្គសំខាន់មួយក្នុងរឿងmangaដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនគឺ One Pieceដែលត្រូវបានទិញសិទ្ធិយកទៅផលិតជាlive action។

តោះមកស្គាល់ពីជីវប្រវត្តិនិងភាពលេចឆ្លោរបស់ Mackenyuទាំងអស់គ្នា ៖
Mackenyu Maeda (前田真佑, Maeda Makkenyu ) ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ក្រោមឈ្មោះឆាក Mackenyu Arata។ Mackenyu Arata កើតនៅថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 1996 ហើយបច្ចុប្បន្ននេះគាត់មានអាយុ 26 ឆ្នាំ។ គាត់កើត និងធំធាត់ឡេីងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយ បានចូលសិក្សានៅសកលវិទ្យាល័យ Beverly Hillsដែលជាសកលនៅទីក្រុង los Angelesនោះឯង។

Sonny Chiba គឺជាឪពុករបស់ Mackenyu Arata ហើយគាត់ក៏ធ្លាប់ជាតារា សម្ដែង និងជាអ្នកលេងក្បាច់គុនដ៏ល្បីល្បាញមួយរូបរបស់ជប៉ុន និង ម្តាយរបស់គាត់ឈ្មោះ Tamami Chiba។ Mackenyu មានបងប្អូន២ នាក់ ប្អូនស្រីម្នាក់ និងបងប្រុសម្នាក់។

Mackenyu Arata បានប្រកាសថានឹងរៀបការដេីមនៅឆ្នាំ 2023 នៅពេលរៀបការរបស់បងប្រុសខ្លួន។ ភរិយារបស់ Mackenyu មិនមែនជាអ្នកក្នុងវិស័យសិល្បះជាមួយគាត់ទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមមួយចំនួនបានចោទថា Mackenyu Arata មានកូនស្រីម្នាក់ ប៉ុន្តែសមីខ្លួនរបស់គេមិនដែលចេញមកបកស្រាយបញ្ជាក់អោយច្បាស់ទាក់ទងនឹងព័ត៌មាននេះទេ។

Mackengyu បានចាប់ផ្ដើមការសម្តែងដំបូងនៅក្នុងឆ្នាំ 2014 នៅពេលគាត់មានអាយុ 16 ឆ្នាំ។ Take a Chance គឺជាខ្សែភាពយន្តខ្នាតខ្លីដំបូងរបស់តារាសម្តែងវ័យក្មេងរូបនេះដែលបានចាប់ផ្ដើមអាជីពរបស់ខ្លួននៅក្នុងវិស័យសីល្បះ។ បន្ទាប់ពីនោះគាត់បានបង្ហាញខ្លួននៅក្នុងរឿងភាគនិងខ្សែភាពយន្តជប៉ុនល្បីៗជាច្រើនទៀត។

Mackenyu ធ្លាប់ទទួលបានការបរាជ័យក្នុងការយកឈ្នះចិត្តទស្សនិកជនអាមេរិកនៅក្នុង រឿងKnights of the Zodiac ម្ដងហេីយប៉ុន្តែ ថ្មីៗនេះMackengyuទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគាត់ទទួលបានការសម្ដែងជាតួអង្គ Roronoa Zoroដែលជាដៃស្តាំរបស់ប្រធានក្រុម និងជាតួឯកស៊េរី Monkey D. Luffy នៅក្នុងរឿង Netflix 2023 Series On Piece Live Action។

សព្វថ្ងៃនេះគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំនិងល្បីៗចំនួន២គឺ Top Coat Entertainment (JPN) Asian Cinema Entertainment (USA)។ លើសពីនេះ ចំណុចដែលលេចធ្លោរបស់គេ គឺចេះភាសាជប៉ុន និងអង់គ្លេស ធ្លាប់ហាត់ការ៉ាតេ និងចេះលេងព្យាណូថែមទៀតផង ។ ក្រោយមក មានព័ត៌មានបង្ហើបថាគាត់ជាមិត្តជិតស្និទ្ធ ជាមួយនឹង EXO Chanyeol តែម្តង។
នៅក្នុងឆ្នាំ 2016 គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆាកតន្ត្រីនៃកម្មវិធីទូរទស្សន៍ដ៏ពេញនិយម គឺ’Boys Over Flowers’ ឬហៅថាF4ផងដែរ។

ក្រៅ ពីអាជីពជាអ្នកសម្ដែង លោក Mackenyu ក៏ជាតារាដែលមានចំណូលចិត្តជាមួយនឹងសម្លៀកបំពាក់ផងដែរហើយលោកបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន INCRM ដើម្បីនាំយកនូវម៉ូតខោអាវថ្មីៗនៃការរចនាប្លែកៗដល់អ្នកគាំទ្ររបស់លោក។ លោកបានបន្ថែមទៀតថា“ខ្ញុំស្រលាញ់សម្លៀកបំពាក់ និង គ្រឿងអលង្ការ ដូចច្នេះខ្ញុំចង់បង្កើតនូវbrandមួយដែលមានការរៀបចំមួយផ្នែកតូចដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំប៉ុណ្ណោះ»។