តើអនាគតរបស់ Lisa នឹងទៅជាយ៉ាងណា បន្ទាប់ពីប្រទេសចិនបិទមិនឲ្យផ្សព្វផ្សាយ!

News-&-Entertainment-

ជាការពិត ការសម្តែងរបស់ Lisa ក្រុម BLACKPINK នៅក្លឹប Crazy Horse នៅតែជាប្រធានបទដ៏ក្តៅគគុក អស់រយៈពេលជាយូរមកហើយ ហើយការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​របស់ Lisa គឺពិតជាទទួល​បាន​ការ​រិះគន់​ជា​ច្រើន ​ព្រោះ​វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន ​ដល់​អ្នក​គាំទ្រ​វ័យ​ក្មេង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​ជា​ច្រើន​ដែល​គាំទ្រ​នៅរាំនៅទីនោះ ​ដូច​ជា​សមាជិក BLACKPINK Truong Gia Nghe និង Angelababy ក៏​រង​ផល​ប៉ះពាល់មិនស្ទើ​ផង​ដែរ។

កាលពីថ្ងៃទី 1 ខែវិច្ឆិកា គណនីផ្លូវការរបស់ Lisa ក៏ដូចជាគណនីអ្នកគាំទ្រធំនៅប្រទេសចិន របស់នាងក្មេង ស្រាប់តែនៅលើ Weibo ក្រោយរដ្ឋាភិបាលបានបិទគណនីទាំងនេះ ព្រមទាំងហាមមិនឲ្យ Lisa ក៏ដូចជាBLACKPINK មិនឲ្យទៅផ្សព្វផ្សាយនៅប្រទេសទៀត ក្រោយពីតារាស្រីរូបនេះទៅរាំនៅ Crazy Horse។

ទាក់ទងជាមួយនឹងរឿងនឹះ Lisa អាចប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់អ្នកគាំទ្រមួយចំនួនធំ ក្រោយពេលដែលអ្នកគាំទ្របស់ Lisa នៅក្នុងប្រទេសនេះ មានរាប់ពាន់លាននាក់ដែលបានជួយ Lisa ក្លាយជាសមាជិកលក់អាល់ប៊ុមដាច់ជាងគេបំផុត របស់ BLACKPINK មិនតែប៉ុណ្ណោះអ្នកគាំទ្រទាំងនេះ ក៏ធ្លាប់ចំណាយប្រាក់រាប់ពាន់លានដុង ដើម្បីរៀបចំកាដូដ៏ប្រណិត និងគម្រោងអបអរសាទរនាងផងដែរ។

ដូច្នេះ បច្ចុប្បន្នអនាគតរបស់ Lisa គឺអាចនឹងបាត់បង់ទីផ្សារដ៏ធំមួយ នៅក្នុងប្រទេសចិន ដែលអាចប៉ះពាល់ដល់អាជីពរបស់នាងយ៉ាងខ្លាំង។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង