សាច់រឿង៖ ចាប់តាំងពី វ៉ិនសិនសៀរ បានបាត់បង់ភ្នែករបស់ខ្លួនមក ប្រឹងប្រែងដើម្បីក្លាយជាមេធាវីការពារក្តី និង ស្វែងរកយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ដោយមិនគិតពីថានៈលុយកាក់។ សាច់រឿងក៏បានឆ្លុះបញ្ចាំងថា យុត្តិធម៌អាចនឹងមកយឺត ប៉ុន្តែមិនដែលអវត្តមានឡើយ។

មិនតែប៉ុណ្ណោះ គំនិតអប់រំនៃរឿងក៏បានបង្ហាញថា គឺយើងយកភាពយុតិ្តធម៍ធំ ហើយត្រូវចាំថាមេធាវីមិនមែនគ្រាន់តែឈ្នះក្តីមួយមុខឡើយ គឺត្រូវរកការពិតនិងភាពយុត្តិធម៌ឲកូនក្តី។ លើសពីនេះ អ្នកនិពន្ធជឿថាលើលោកនេះច្បាស់ណាស់ប្រាកដជាមានភាពយុត្តិធម៌សម្រាប់មនុស្សម្នាក់ៗ ហើយការពិតនិងលាតត្រដាងវាគ្រាន់តែលឿនហើយនិងឆាប់ ក្នុងនាមជាមេធាវីម្នាក់ត្រូវតែមានឯករាជ្យភាពក្នុងរឿងក្តីក៏ដូចជាកូនក្តីរបស់ខ្លួនទើបជាគោលការណ៍ពិត។

វិភាគតួអង្គ ៖
តួរអង្គរវិនស៊ិនសៀរ: ដែលគេតែងតែហៅថាមេធាវីខ្វាក់ដែលមិនអាចមើលឃើញ ប៉ុន្តែគាត់អាចមើលវាដោយអារម្មណ៍និងចង្វាក់បេះដូងមនុស្ស គាត់គឺជាមនុស្សដែលយកភាពយុត្តិធម៌ជាធំមកធ្វើជាខ្នងបង្អែក គាត់លះបង់គ្រប់យ៉ាងសម្រាប់កូនក្តីរបស់ខ្លួន។ ម្យ៉ាងទៀត គាត់មិនខ្វល់ពីទឹកលុយរបស់កូនក្តី ឬឋាន:ឡើយ ឲ្យតែកូនក្តីគាត់រងនៅភាពអយុត្តិធម៌ គាត់និងជួយភ្លាមដោយមិនស្ទាក់ស្ទើរ។

-ចៅចិនម៉ី: ដែលគ្រប់គ្នាហៅថា បងសាហាវមានធ្មេញធំៗនិង មានស្នាមនៅលើមុខ មានលក្ខណៈសម្បត្តិជានារី ក្លាហានមិនខ្លាចរអារ ទោះរាងកាយរបស់នាងជាស្រីតែមានចរឹកជាមនុស្សប្រុស។ លើសពីនេះ នាងជាមនុស្សដែលមានក្តីស្រមៃស្របគ្នាជាមួយអ្នកក្លាហានខ្វាក់។ ម្យ៉ាងទៀត នាងសុខចិត្តលះបង់ក្តីស្រមៃរបស់ខ្លួន ដើម្បីជាដៃជើង ភ្នែកច្រមុះរបស់ Idol នាង គឺវិនស៊ិនសៀរ ដោយសារតែក្តីស្រឡាញ់និងការគោរព។

-តួរអង្គ Gogo: គាត់គឺជាមនុស្សដែលឆែវឆាវ ឆាប់ខឹងមិនសូវប្រើខួរក្បាលប៉ុន្មានទេ ការងារដែលគាត់ធ្វើគឺអ្នកស៊ើបឯកជន ប៉ុន្តែគាត់ស្មោះត្រង់ និង យុត្តិធម៌។

តួអង្គ ចៅក្រម វ៉ាងលីហ្វាង: ដែលអ្នកគ្រប់គ្នាហៅថា Never គឺជាមនុស្សដែលគ្រប់គ្នា ថាចូលចិត្តធ្វើការលើសពីព្រំដែនន និងធ្វើការតាមចិត្តឯងអត់គោរពច្បាប់ ប៉ុន្តែធ្វើការតាមតួនាទីច្បាស់ ដោយមិនលំអៀងទៅខាងនរណាម្នាក់ឡើយ។ លើសពីនេះ នាងគឺជាមនុស្សបែងចែកច្បាស់ ការងារគឺការងារ មិត្តភាពគឺមិត្តភាព មិនបូកលាយឡំគ្នា ក៏មិនដែលផ្លាស់ប្តូរខ្លួនឯងសម្រាប់នរណាម្នាក់ឡើយ។

-តួរស្រីចុងក្រោយគឺ Eva : នាងស្មោះត្រង់ ហើយចំណែកគោលការណ៍ច្បាប់របស់នាងគឺយុត្តិធម៌ មិនខុសពីប៉ុន្មានអ្នកមុនទេ នាងសុខចិត្តលាលែងពីតំណែងមេធាវីដើម្បីធ្វើជាសាក្សី ទោះដឹងថាក្តីនេះឈ្នះឬមិនឈ្នះក៏ដោយដើម្បីកូនក្តីរបស់នាង នាងលះបង់គ្រប់យ៉ាង ដើម្បីតែភាពយុត្តិធម៌នាងបានធ្វើខុសគោលការណ៍ជាមេធាវីប៉ុន្មានដង។

ក្នុងរឿងមួួយនេះ មិនថាវគ្គ ១ ក៏វគ្គ ២ សុទ្ធតែឆ្លុះបញ្ចាំងពីគំនិតអប់រំ ហើយនិងប្រកាន់ខ្ជាប់យុត្តិធម៌ជានិច្ច មិនថាសមត្ថភាព ឬថាកូនក្តី ជាអ្នកធំឬអ្នកតូចក៏ដោយក៏នៅតែស្វែងរកយុត្តិធម៌ជូនកូនក្តីរបស់ខ្លួន មិនលំអៀងម្តងណាឡើយ។