នាល្ងាចថ្ងៃទី ២៥ ធ្នូ ២០២២ នាវេលាម៉ោង ៦ដល់ម៉ោង ៨យប់ ក្នុងកម្មវិធីជំនួប Fan របស់ CIM យើងឃើញថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញា និងបុរសឯកកម្ពុជាតែម្ដង។


កម្មវិធីដ៏អស្ចារ្យនេះប្រព្រឹត្តទៅនៅក្នុងផ្សារទំនើបអូឡាំព្យា ដែលមានការសំដែងដើរម៉ូដទាំងឈុតតំណាងជាតិ ឈុតរាត្រីស្រមោលសរ ពីសំណាក់ បវរកញ្ញា និងបុរសឯកជាច្រើនដួង ដែលសុទ្ធតែជាតំណាងឲ្យប្រទេសកម្ពុជាចូលរួមការប្រកួតលើឆាកអន្តរជាតិនាពេលកន្លងមក ដែលមានដូចជាកញ្ញា Dam SopheakSindy ដែលតំណាងឲ្យ Miss Glamour Look Cambodia 2022, កញ្ញា លន់ គីមហេង តំណាងឲ្យ MISS COSMOWORLD CAMBODIA 2022, កញ្ញា Chea Charany ដែលតំំណាងឲ្យ MISS International CAMBODIA 2022, លោក Chear Raymond តំណាងឲ្យ Mister Glam Humanity 2022 និងលោក Eat Bunchhat ដែលតំណាងឲ្យ Mister International Cambodia 2022 និងបវរកញ្ញា និងបុរសឯកជាច្រើនរូបទៀត។






លើសពីនេះក៏មានការដើរម៉ូដដើម្បីអបអរថ្ងៃបុណ្យណូអ៊ែលក្រោមវត្តមាន cosplay និងមានការលេង Game យកកាដូដែលមានការចូលរួមលេងពីអ្នកចូលរួមយ៉ាងសប្បាយរីករាយ។


ជាចុងក្រោយនៃកម្មវិធី CIM ក៏បានរៀបចំជាការផ្តល់ជូន លិខិតថ្លែងអំណរគុណទៅដល់អ្នកឧបត្ថម្ភកម្មវិធី និងថតរូបជុំគ្នាដើម្បីបិទកម្មវិធីទៀតផង។


