កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ហើយមនុស្សជាច្រើនតែងតែជឿថាវាមានអត្ថប្រយោជន៍ចំពោះសុខភាពនៅពេលដែលយើងបានផឹកវា ប៉ុន្តែជាក់ស្តែងកាហ្វេក៏មានគុណវិបត្តិសម្រាប់អ្នកដូចគ្នាដែរ នៅពេលដែលអ្នកយកចិត្តទុកដាក់សម្រាប់ការអានអត្ថបទនេះ។
+ អត្ថប្រយោជន៍សម្រាប់សុខភាពក្នុងការញ៉ាំកាហ្វេ
កាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមនុស្សជាច្រើនមិនដឹងរឿងនេះទេ ។ ជាការពិត កាហ្វេគឺជាប្រភពសំខាន់មួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរបបអាហាររបស់យើង មិនតែប៉ុណ្ណោះវាមានប្រសិទ្ធភាពការពារយ៉ាងខ្លាំង ដែលជួយពង្រឹងដល់ស្មារតី និង ជួយបង្កើនថាមពលក្នុងខ្លួនរបស់យើង នៅពេលដែលអ្នកញ៉ាំកាហ្វេមានរយៈពេលយូរ ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងមានសមត្ថភាពជួយកាត់បន្ថយការរលាក កម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាមផងដែរ។ លើសពីនេះ គេបានរកឃើញថា កាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង atrial fibrillation។ ដោយជំងឺនេះ គឺជាចង្វាក់បេះដូងមិនទៀងទាត់ដែលអាចនាំអោយមានការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង និងផលវិបាកផ្សេងៗដែលទាក់ទងនឹងបេះដូង។

+ ផលវិបាកនៃការញ៉ាំកាហ្វេលើសកម្រិត
មានការថប់បារម្ភកើតឡើង ដូចជា ណែនទ្រូង ពិបាកដកដង្ហើម ញ័រដៃ ឈឺក្បាល ញ័រទ្រូង ជាពិសេសចំពោះមនុស្សដែលមិនសូវចេះញ៉ាំកាហ្វេ វាបណ្តាលឲ្យគេងមិនលក់ថែមទៀតផង។ បនថែមពីនេះ ការទទួលទានកាហ្វេ អាចមានអត្ថប្រយោជន៍សុខភាពច្រើនជាងហានិភ័យដែលអាចកើតមានសម្រាប់មនុស្សទូទៅបាន ទោះបីជាយ៉ាងណាក៏ដោយ មានប្រជាជនដែលងាយនឹងទទួលឥទ្ធិពលអវិជ្ជមាននៃកាហ្វេត្រូវប្រាកដថាមិនបានផឹកកាហ្វេលើសកំណត់។ ដូចនេះប្រសិនបើអ្នកទទួលទានកាហ្វេលើសកម្រិតត្រូវកាត់បន្ថយ ដោយត្រឹមតែមួយថ្ងៃមួយកែវបានហើយ។

អ្នកអាចជ្រើសរើសកាហ្វេធម្មជាតិ និង កាហ្វេសុខភាពសម្រាប់ទទួលទានជាប្រចាំថ្ងៃបាន ប៉ុន្តែមិនត្រូវឲ្យលើសកម្រិតពេកទេ ព្រោះការផឹកកាហ្វេច្រើនជារឿងមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ ទោះបីពេលខ្លះវាជួួយបង្កើនថាមពល និង ពង្រឹងសារតីរបស់អ្នកក៏ពិតមែន។
ប្រភព៖ Fad Free Food Facts
បញ្ចេញមតិយោបល់