ត្បិតទម្ងន់ត្រឹមតែ ៣៧គីឡូក្រាម តែ Park Min Young នៅតែស្រស់ស្អាត មិនស្គមពេក

Entertainments-LUMEN

ពេញមួយល្ងាចថ្ងៃទី 1 ខែសីហា កន្លងទៅ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ មានការភ្ញាក់ផ្អើលជាមួយនឹងរូបថតដែលតារាសម្តែង Park Min Young បង្ហោះនៅលើ Instagram ដែលធ្វើឱ្យមាននិន្នាការព័ត៌មាន នៅលើកំពូលនៃគេហទំព័រ Naver ។

គេដឹងថាប៉ុន្មានថ្ងៃបន្ទាប់ពី KCON នៅទីក្រុង Los Angeles ទីបំផុតតារាស្រីរូបនេះ បានចែករំលែករូបភាពពីព្រឹត្តិការណ៍ និងនៅពីក្រោយឆាក ដែលអាចឱ្យមហាជនសរសើរពីសម្រស់ពិតរបស់នាង។ សូម្បីតែនៅក្នុងរូបថតដែលមិនបានកែសម្រួលក៏ដោយ ក៏ Park Min Young ជាថ្មីម្តងទៀតបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត មានការងឿងឆ្ងល់ជាមួយនឹងរូបរាងរបស់នាងដូចគ្នា។

ចំណុច​លេចធ្លោ​នៃ​រូបថត​ទាំង​នេះ​គឺ​ រាង​កាយ​សម​ល្មម​របស់​តារា​ស្រី​រូប​នេះ បើ​ទោះ​ជា​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ទម្ងន់​មិន​ដល់ ៣៧ គីឡូក្រាម​ក៏​ដោយ។ តែអ្នក​គាំទ្រ​បាន​សរសើរ​ជើង​រលោង​ដ៏​ល្បី​របស់ Park Min Young ដូច​ដែល​ថត​បាន​ក្នុង​ការ​ថត​ចំៗ​ទាំង​នេះ។

រូបភាពរបស់ Park Min Young បង្ហាញជើងរលោង និងមុខស្អាតរបស់នាង តាមរយៈកាមេរ៉ាទូរសព្ទ ទទួលបានការសរសើរពី Knetizens ដោយ SpoTV News ថែមទាំងហៅនាងថាជាតុក្កតាមានជីវិតទៀតផង។ ថ្វីត្បិតតែនាងមានទម្ងន់ត្រឹមតែ ៣៧គីឡូក្រាម ដែលមិនសមាមាត្រនឹងកម្ពស់ ១.៦៤ ម៉ែត្ររបស់នាងក៏ដោយ ក៏ Park Min Young នៅតែរក្សាបាននូវតុល្យភាពដ៏ល្អ។

ប្រភព៖ Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង