ថាមិច? Rosé នឹងក្លាយជាសមាជិកតែម្នាក់គត់ ដែលនៅសេសសល់ ក្នុងផលិតកម្ម YG Entertainment

News-&-Entertainment-

នៅថ្ងៃទី 21 ខែកញ្ញា នេះ​ Sports Seoul បានរាយការណ៍ថា Rosé បានបន្តកិច្ចសន្យារបស់នាងជាមួយ YG Entertainment បន្ទាប់​មក​របាយការណ៍​បាន​បញ្ជាក់​ថា​ សមាជិក​ផ្សេង​ទៀត​គឺ Jisoo Jennie និង Lisa នឹង​ចុះ​ហត្ថលេខា​ជាមួយផលិតកម្មផ្សេង​គ្នា។

ក្នុងនោះ របាយការណ៍បន្ថែមថា YG Entertainment បច្ចុប្បន្ន កំពុងចរចារលើកិច្ចព្រមព្រៀងមួយ ក្នុងចំណោមសមាជិកបីនាក់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយក្នុងនាមជាសមាជិក BLACKPINK រយៈពេលប្រាំមួយខែក្នុងមួយឆ្នាំ។

កិច្ចសន្យាកូនកាត់នេះ គឺស្រដៀងទៅនឹងកិច្ចព្រមព្រៀងរបស់ SM Entertainment ជាមួយ Eunhyuk Donghae និង Kyuhyun សមាជិកក្រុម Super Junior ។ លើសពីនេះ YG Entertainment ក៏បាន​ឆ្លើយ​តប​នឹង​អត្ថបទ​រាយការណ៍នេះ ដោយ​បង្ហាញ​ថា​ពួកគេ​នៅ​តែ​ចរចាជាមួយសមាជិកដែលនៅសល់នៅឡើយ “គ្មានអ្វីត្រូវបានសម្រេចចិត្តនៅឡើយទេ យើង​នៅ​តែកំពុង​ចរចា”។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង