ទាក់ទងគ្នាបាន 10ខែ Kendall Jenner បែកគ្នាជាមួយមិត្តប្រុស ដោយសាររឿងនេះ

News-&-Entertainment-

 

នៅព្រឹកថ្ងៃទី 18 ខែធ្នូ Pagesix បានរាយការណ៍អំពីកំពូលតារាម៉ូដែល Kendall Jenner និងតារាចម្រៀងប្រុសដ៏ល្បីលើពិភពលោក និងជាតារាចម្រៀងរ៉េប Bad Bunny បានចែកផ្លូវគ្នាជាផ្លូវការបន្ទាប់ពីទាក់ទងគ្នាប្រហែល 10 ខែ។

ហើយបើតាមប្រភពបានឲ្យដឹងថា ទំនាក់ទំនងរវាងតារាទាំងពីរដួងនេះ មានភាពស្ងប់ស្ងាត់បន្តិចម្តងៗ ដោយសារតែពួកគេរវល់នឹងការងារផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ ប្រភពជិតស្និទ្ធបានបង្ហើបបន្ថែមថា  Kendall និង Bad Bunny ទាំងពីររវល់ខ្លាំងណាស់ អ្នកទាំងពីរនៅក្មេង ហើយនៅតែចង់ជួបរឿងជាច្រើន មុននឹងសម្រេចចិត្តជាផ្លូវការ។ តាំងពីដើមមក ពួកគេបានរៀបចំផ្លូវចិត្តសម្រាប់ទំនាក់ទំនងនេះក្នុងភាពមិនស្ថិតស្ថេរ រួចទៅហើយ។

គួររំលឹកផងដែរថា Kendall Jenner និង Bad Bunny បាន​ចូល​រួម​ក្នុង​ព័ត៌មាន​ស្នេហា​ដំបូង ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ​បន្ទាប់​ពី​បង្ហាញ​រូប​ថត​ណាត់​ជួប​គ្នា ​នៅ​ភោជនីយដ្ឋាន Wally ក្នុង​ទីក្រុង Beverly Hills សហរដ្ឋអាមេរិក។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង