ទោះបីជាជំងឺរាតត្បាត COVID-19 ធ្វើឱ្យការប្រគុំតន្ត្រី K-Pop ផ្អាកមួយរយៈក៏ដោយ ក៏ការធ្វើដំណើរកម្រាន្តទេសចរណ៍ជុំវិញពិភពលោក បានត្រលប់មកវិញយ៉ាងពេញទំហឹង ហើយសិល្បករកូរ៉េជាច្រើននាក់ បាននឹងកំពុងបន្តដំណើរទេសចរណ៍ជាច្រើនទ្វីប ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
World Tour ឬ ការប្រគុំតន្រ្តីទេសចរណ៍ជុំវិញពិភពលោករបស់ K-Pop ដែលរកចំណូលបានច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយខាងក្រោមនេះ គឺជាដំណើរទេសចរណ៍ K-Pop ដែលរកចំណូលបានខ្ពស់បំផុតទាំង 10 មិនធ្លាប់មាន និងមានខ្លះកំពុងបន្តរកចំណូលផងដែរ។
10. ការប្រគុំតន្ត្រីទេសចរណ៍ FATE World Tour របស់ ENHYPEN
កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ 2023 ដល់ ខែកញ្ញា ឆ្នាំ 2024 (កំពុងដំណើរការ)
ចំនួននៃការសម្ដែង៖ 29 ដង
ចំនួនអ្នកចូលរួម៖ 413,000 នាក់
ប្រាក់ចំណេញសរុប៖ 61.60 លានដុល្លារ
9. ការប្រគុំតន្ត្រីទេសចរណ៍ MANIAC World Tour របស់ Stray Kids
កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ 2022 ដល់ ខែមេសា ឆ្នាំ 2023
ចំនួននៃការសម្ដែង៖ 42 ដង
ចំនួនអ្នកចូលរួម៖ 546,000 នាក់
ប្រាក់ចំណេញសរុប៖ 62.79 លានដុល្លារ
8. ការប្រគុំតន្ត្រីទេសចរណ៍ Last Dance Asia Tour របស់ BIGBANG
កាលបរិច្ឆេទ៖ ខែវិច្ឆិកា ខែធ្នូ ឆ្នាំ 2017
ចំនួននៃការសម្ដែង៖ 16 ដង
ចំនួនអ្នកចូលរួម៖ 670,000 នាក់
ប្រាក់ចំណេញសរុប៖ 70.60 លានដុល្លារ
7. ការប្រគុំតន្ត្រីទេសចរណ៍ Permission To Dance On Stage Tour របស់ BTS
កាលបរិច្ឆេទ៖ ខែតុលា ឆ្នាំ 2021 ដល់ ខែមេសា ឆ្នាំ 2022
ចំនួននៃការសម្ដែង៖ 11 ដង
ចំនួនអ្នកចូលរួម៖ 458,000 នាក់
ប្រាក់ចំណេញសរុប៖ 75.14 លានដុល្លារ
6. ការប្រគុំតន្ត្រីទេសចរណ៍ FOLLOW World Tour របស់ SEVENTEEN
កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ 2023 – កំពុងបន្ត
ចំនួននៃការសម្ដែង៖ 24 ដង
ចំនួនអ្នកចូលរួម៖ 747,000 នាក់
ប្រាក់ចំណេញសរុប៖ 87.76 លានដុល្លារ
5. ការប្រគុំតន្ត្រីទេសចរណ៍ 0.TO.10 World Tour របស់ BIGBANG
កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ 2016 ដល់ ខែមករា ឆ្នាំ 2017
ចំនួននៃការសម្ដែង៖ 24 ដង
ចំនួនអ្នកចូលរួម៖ 1.01 លាននាក់
ប្រាក់ចំណេញសរុប៖ 104.5 លានដុល្លារ
4. ការប្រគុំតន្ត្រីទេសចរណ៍ Ready To Be World Tour របស់ TWICE
កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ 2023 ដល់ ខែកក្កដា ឆ្នាំ 2024 (កំពុងដំណើរការ)
ចំនួននៃការសម្ដែង៖ 45 ដង
ចំនួនអ្នកចូលរួម៖ 1.15 លាននាក់
ប្រាក់ចំណេញសរុប៖ 141.2 លានដុល្លារ
3. ការប្រគុំតន្ត្រីទេសចរណ៍ MADE World Tour របស់ BIGBANG
កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ 2015 ដល់ ខែមីនា ឆ្នាំ 2016
ចំនួននៃការសម្ដែង៖ 66 ដង
ចំនួនអ្នកចូលរួម៖ 1.31 លាននាក់
ប្រាក់ចំណេញសរុប៖ 147.2 លានដុល្លារ
2. ការប្រគុំតន្ត្រីទេសចរណ៍ Love Yourself World Tour របស់ BTS
កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ 2018 ដល់ ខែតុលា ឆ្នាំ 2019
ចំនួននៃការសម្ដែង៖ 62ដង
ចំនួនអ្នកចូលរួម៖ 1.93លាននាក់
ប្រាក់ចំណេញសរុប៖ 246.5 លានដុល្លារ
1. ការប្រគុំតន្ត្រីទេសចរណ៍ BORN PINK របស់ BLACKPINK
កាលបរិច្ឆេទ៖ ខែតុលា ឆ្នាំ 2022 ដល់ ខែកញ្ញា ឆ្នាំ 2023
ចំនួននៃការសម្ដែង៖ 66 ដង
ចំនួនអ្នកចូលរួម៖ 1.82 លាននាក់ ប្រាក់ចំណេញសរុប៖ 331.8 លានដុល្លារ
ប្រាក់ចំណេញសរុប៖ 331.8 លានដុល្លារ
ប្រភព៖ Koreaboo