ទីបំផុតឈុតគោព្រៃកាហ្វេសែនមនោរម្យ ក្លាយជាឈុតតំណាងជាតិកម្ពុជាក្នុងវគ្គNational costume

Adobe_Express_20221020_2045000_1

នារាត្រី ទី២០ ខែ១០ ឆ្នាំ២០២២ នេះ ឈុតគោព្រៃកាហ្វេសែនមនោរម្យ បានក្លាយជាឈុតតំណាងជាតិសម្រាប់ការប្រកួត Miss Grand International 2022 ក្នុងវគ្គNational costume។

ទោះបីជាមានការរិះគន់ និងមិនពេញចិត្តពីអ្នកគាំទ្រមួយចំនួនទៅលើ ឈុតគោព្រៃកាហ្វេសែនមនោរម្យ យ៉ាងណាក៏ដោយ ប៉ុន្តែពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែគ្រងឈុតនេះដោយភាពជឿជាក់ ស្រស់ស្អាត ជាមួយនឹងអត្ថន័យបង្ហាញពីខេត្តប៉ែកភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយដំណាំកាហ្វេដ៏ល្បីល្បាញ ដែលមានរសជាតិឆ្ងាញ់ផ្តាច់គេនៅក្នុងប្រទេសកម្ពុជា រីឯគ្រឿងតែងកាយគឺបង្ហាញពីរូបគោព្រៃជាសត្វតំណាងប្រទេសកម្ពុជា ជាសត្វកម្រនិងជិតផុតពូជផងដែរ។ ឈុតនេះទាំងមូលចង់បង្ហាញដល់ពិភពលោកអោយស្គាល់ពីធនធានកម្រនិងសម្បត្តិអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។

ជាមួយនឹងការខិតខំប្រឹងប្រែង Miss grand តំណាងកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាលេចធ្លោ និងទទួលបានការទះដៃ ហ៊ោអបអរពីទស្សនិកជនយ៉ាងច្រើន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង