ទីបំផុត តារាសម្តែង Seo Ye Ji បើកគណនី Instagram ផ្ទាល់ខ្លួនហើយ

Vachana-Website-Entertainments-LUMEN-Ad-19

កាលពីថ្ងៃទី 26 ខែមេសា Seo Ye Ji បានធ្វើឱ្យអ្នកគាំទ្ររីករាយឡើងវិញ ជាមួយនឹងការបើកដំណើរការគណនី Instagram ផ្ទាល់ខ្លួនរបស់នាង

លើសពីនេះ បន្ទាប់ពីបើកគណនីភ្លាមៗ តារាស្រីរូបនេះ បានចែករំលែករូបថតយ៉ាងរីករាយពីការដើរលេងជាមួយអ្នកស្គាល់គ្នា ដោយស្លៀកសំលៀកបំពាក់សាមញ្ញធម្មតា និង ពោរពេញដោយស្នាមញញឹម។

លើសពីនេះ នាង​បាន​ប្រកាស​ថា “ខ្ញុំ​បាន​បង្កើត​គណនី Instagram សម្រាប់ Yeyes (fandom name) ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ”។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ 2021 Seo Ye Ji បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនដែលទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង។ យ៉ាងណាមិញ បន្ទាប់ពីបាត់ខ្លួនពីសិល្បៈប្រហែលមួយឆ្នាំ តារាស្រីរូបនេះបានត្រលប់មកធ្វើសកម្មភាពឡើងវិញក្នុងរឿង ‘Eve’ របស់ទូរទស្សន៍ tvN ក្នុងឆ្នាំ 2022។

ជាចុងក្រោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 Seo Ye Ji បានចែកផ្លូវជាមួយភ្នាក់ងាររបស់នាងគឺ Gold Medalist ហើយមិនបានចុះហត្ថលេខាជាមួយភ្នាក់ងារថ្មីឡើយ។

ប្រភព ៖ allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង