ទ្រនំថ្មីរបស់ G-Dragon ឆ្លើយតបបែបនេះ ក្រោយលេចលឺថា Jisoo នឹងចូលផលិតកម្មនេះដែរ

News-&-Entertainment-

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបង្កើតមាតិកា Galaxy Corporation បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Jisoo សមាជិកក្រុម BLACKPINK ដែលនេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា YG Entertainment មិន​បាន​ចុះ​កុងត្រា​ជាមួយ​សមាជិក​ក្រុម BLACKPINK ទាក់​ទង​នឹង​សកម្មភាព​ទោល​របស់​ពួក​គេ តែYG Entertainment ត្រូវបានចុះហត្ថលេខា ដើម្បីគ្រប់គ្រងសកម្មភាពក្រុមរបស់ពួកគេនៅតែដដែល។

ក្រោយមកភ្លាមៗ Galaxy បានបដិសេធពាក្យចចាមអារ៉ាមនេះយ៉ាងតឹងរ៉ឹង ដោយ iMBC បានទាក់ទងទៅក្រុមហ៊ុនដើម្បីពិនិត្យមើលការពិត  ហើយពួក​គេ​បាន​បដិសេធ​យ៉ាង​តឹងរ៉ឹង ​នូវ​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​នៅ​ពេល​ដែល​ឈ្មោះ Jisoo ត្រូវ​បាន​គេ​លើក​ឡើង។

ដោយសារដំណើរការនៃការផ្លាស់ប្តូរភ្នាក់ងារមានភាពលំបាក និងស្មុគស្មាញ ប្រព័ន្ធផ្សព្វផ្សាយបានសួរទៅកាន់ Galaxy ថាតើមានអ្វីកើតឡើង នៅក្នុងដំណើរការនៃការព្យាយាម ដើម្បីទទួលបានកិច្ចសន្យាជាមួយ Jisoo ក្រុមហ៊ុន​បាន​បញ្ជាក់​ថា “មាន​មនុស្ស​ជា​ច្រើន​បាន​ទាក់ទង​ទៅ​ពួក​គេ ​ដើម្បី​ផ្ទៀងផ្ទាត់​ស្ថានភាពមួយនេះស្វែងរកការពិត”។

យើងបានទទួលការហៅទូរសព្ទជាច្រើនអំពីវា ប៉ុន្តែវាមិនពិតទេ ប្រសិនបើមានរឿងបែបនេះកើតឡើង យើងនឹងប្រាប់អ្នកឱ្យដឹង។

គួររំលឹកផងដែរថា ថ្មីៗនេះ Galaxy Corporation បានចុះហត្ថលេខាជាមួយ G-DRAGON បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយ YG Entertainment ត្រូវបានបញ្ចប់។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង