ជឿជាក់ថា មនុស្សជាច្រើនពិតជាបានជ្រាបរួចមកហើយអំពី ព័ត៍មានដែលថា តារា TikTok Won Jeong Man ឬគ្រប់គ្នាស្គាល់ថា Mama Guy ដែលបានប្រព្រឹត្តិបទល្មើស រំ.លោភបំពានទៅលើមនុស្សស្រីម្នាក់ ជាមួយនឹងមិត្តប្រុសម្នាក់ទៀត។

ហើយថ្មីៗនេះ ស្រាប់តែមានលេចធ្លាប់រូបភាពមួយសន្លឹក ដែលទំនងយកចេញមកពី CCTV គេឃើញថាមានបុរស 2នាក់ កំពុងអូសនារីម្នាក់កំពុងសន្លប់មិនដឹងខ្លួន ហើយរូបភាពមួយនេះ ក៏ត្រូវបានគេនិយាយថា គឺជារូបរបស់ Won Jeong Man និងមិត្តរបស់លោកកំពុងធ្វើសកម្មភាពបទ.ល្មើស។

យ៉ាងណាមិញ បើតាមប្រភពគួរឲ្យជឿទុកចិត្តមួយបាននិយាយថា វីដេអូ CCTV ដែលថតបាននៅថ្ងៃនោះ គ្មានរូបភាពបុរសពីរនាក់កំពុងអូសស្រ្តីម្នាក់នោះទេ គេឃើញតែបុរសម្នាក់ប៉ុណ្ណោះ ក៏គ្មានសកម្មភាពណាដែលមើលទៅទំនងជាបទ.ល្មើសដែរ ម៉្យាងក៏គ្មានអ្វីដែលអាចបញ្ជាក់រូបភាពមួយសន្លឹកនោះបានទេថា បុរសម្នាក់ក្នុងចំណោមទាំងពីរនេះ គឺជា Won Jeong Man ហើយប៉ូលីសកូរ៉េក៏កំពុងតែបន្ត ធ្វើការស៊ើបអង្កេតលើរឿងក្តីនេះដូចគ្នា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី 23 ខែធ្នូ កន្លងទៅ តារា TikTok កូរ៉េដ៏ល្បី ឈ្នោះ Won Jeong Man អាយុ 27 ឆ្នាំ ដែលត្រូវគេហៅថា MaMa Boy និងមាន Follower ដល់ទៅ 55.6M ពេលនេះ លោកបាននឹងកំពុងតែស្ថិតនៅក្នុងបទល្មើសរំ.លោភសេពសន្ថវៈ នារីជាមិត្តម្នាក់ ដោយមានការរាយការណ៍ពី SBS ផ្ទាល់ ហើយលោកនឹងប្រឈមមុខនឹងការជាប់.គុក 7 ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធ។
