នារីម្នាក់ គ្រាន់តែមានមុខមាត់ដូច Taylor Swift សោះ ក៏ត្រូវគេ bully ធ្វើបាប ដែរ

News-&-Entertainment-

ថ្មីៗនេះមាននារីម្នាក់ឈ្មោះថា Ashley Leechin កើតនៅឆ្នាំ 1993 នាងបានចាប់ផ្តើមស្គាល់តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងអាមេរិកដ៏ល្បីល្បាញ Taylor Swift ក្នុងឆ្នាំ 2006 នៅពេលដែលTaylor បានចេញបទ “Tim McGraw” ពេលAshley មានអាយុប្រហែល 14 ឆ្នាំ។

នៅឆ្នាំ 2019 Ashley បានបញ្ចប់ការសិក្សាពីសាលាគិលានុបដ្ឋាយិកា ហើយបានក្លាយជាគិលានុបដ្ឋាយិកាដែលបានបម្រើការងារនៅមន្ទីរពេទ្យមួយកន្លែង។ នាងបានធ្វើការជាគិលានុបដ្ឋាយិកានៅ Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាកន្លែងដែលនាងរស់នៅប្រហែលមួយឆ្នាំ ក្នុងឆ្នាំ 2020។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 នាងមានអារម្មណ៍ហត់នឿយ ធុញថប់ពេក នាងក៏បានទាញយក TikTok ហើយវីដេអូដំបូងរបស់នាងមានខ្លឹមសារដែលទាក់ទងភាគច្រើនអំពីភាពជាម្តាយ។

Ashley ទទួលបានភាពល្បីល្បាញជាលើកដំបូងនៅពេលដែលរូបរាងរបស់នាងស្រដៀងទៅនឹង Taylor Swift 70% បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់តារាចម្រៀងដែលមានឈ្មោះថា Swifties បានរកឃើញវីដេអូបោកគក់របស់នាងក្នុងឆ្នាំ 2021។ ដូចដែលអ្នកទស្សនាមួយចំនួនបានឃើញពីភាពស្រដៀងគ្នារបស់នាងទៅនឹងTaylor នាងក៏បានបង្កើតវីដេអូដែលបំផុសគំនិតដោយប្រើប្រាស់សំឡេងរបស់តារាចម្រៀង Taylor Swift នាងក៏បានប្រើប្រាស់កាបូប, គ្រឿងសម្អាង, សម្លៀកបំពាក់ដែលដូចទៅនឹង Taylor Swift។

នៅក្នុងវីដេអូមួយចំនួនរបស់នាងដែលបានបង្ហោះលើបណ្តាញសង្គម Tiktok Ashley បានស្លៀកពាក់ដូច Taylor បានទៅលេងហាង Target ពេលនោះអ្នកដំណើរជាច្រើនបានស្រែកថា “Oh, my God, it’s Taylor”។ ដំបូងឡើយ អ្នកគាំទ្ររបស់ Taylor មានការរំជើបរំជួលជាមួយនឹងការបង្ហោះរបស់ Leechin ជាពិសេសបន្ទាប់ពី Taylor បានបញ្ចេញមតិលើវីដេអូមួយរបស់ Leechin ដោយបញ្ជាក់ថាម្តាយរបស់នាងក៏បាននិយាយថា Ashley ពិតជាមានរូបរាង មុខមាត់ដូចជានាងពិតមែន។

ការរិះគន់ប្រឆាំងនឹង Ashley មិនយូរប៉ុន្មានបានចាប់ផ្តើមកើនឡើង។ Ashley ឧស្សាហ៍លេងម៉ូតសក់ និង ពណ៌បបូរមាត់របស់ Taylor ហើយនាងតែងតែបង្ហោះវីដេអូដែលនាងនិយាយម្តៅចែករំលែកការស្រឡាញ់របស់ Taylor ចំពោះឆ្មា និង Grey’s Anatomy។ ការរិះគន់ពីអ្នកគាំទ្ររបស់ Taylor បានអះអាងថាទិដ្ឋភាពជាច្រើននៃជីវិតរបស់ Ashley ដែលនាងបានបង្ហោះនៅលើ TikTok របស់នាងគឺជាការព្យាយាមធ្វើតាម Taylor ទាំងអស់។

ពេលនោះដែរគ្រួសាររបស់ Ashley បានផ្លាស់ទៅ Utah សហរដ្ឋអាមេរិកក្នុងឆ្នាំ 2021។ នាងបានរៀបការមានកូនពីរនាក់រួចហើយ។ Ashley ក៏មានឆ្មាមួយក្បាលដែលស្រដៀងនឹង Meredith ដែលជាឆ្មាមួយក្នុងចំណោមឆ្មាទាំងបីរបស់ Taylor ។ នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 ការបង្ហាញខ្លួនជាសាធារណៈរបស់ Ashley នៅ Los Angeles ក្នុងរូបរាងធម្មតារបស់ Red-era Taylor Swift បានបង្កឱ្យមានការចោមរោមពីសំណាក់អ្នកគាំទ្រ។

ដំបូងនាងបានមកដល់ Grove នៅផ្សារ Farmers Market ដែលជាកន្លែងដើរទិញអីវ៉ាន់ជាមួយបុរសពីរបីនាក់ដែលពាក់វ៉ែនតាខ្មៅទាំងអស់ វ៉ែនតា និង កាសស្តាប់ត្រចៀកស្រដៀងនឹងអង្គរក្សរបស់Taylor ដែលនាំឱ្យមនុស្សនៅជុំវិញជឿថាវាជាTaylor Swift ។ Hindustan Times បានរាយការណ៍ថានាងកំពុងព្យាយាមលេងសើចជាមួយអ្នកទិញអីវ៉ាន់ផ្សេងទៀតថានាងជា Taylor Swift ។

Ashley ត្រូវបានអ្នកគាំទ្រដែលចង់ថតរូប Selfie ជាមួយ ដែលពួកគេជឿថាជា Taylor ហើយបានចាប់ផ្តើមថតវីដេអូរបស់នាង តែពេលនោះនាងត្រូវបានសន្តិសុខនាំចេញពីហាងភ្លាមៗ។ វីដេអូនៃព្រឹត្តិការណ៍ទាំងអស់នេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើ Twitter និង TikTok។ បន្ទាប់មកនាងបានទៅ Downtown Disney ក្នុង Anaheim រដ្ឋកាលីហ្វ័រញ៉ា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលបន្ថែមទៀត។

Swifties ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ចេញមតិថាមនុស្សនៅក្នុងវីដេអូគឺ Ashley មិនមែន Taylor Swift ទេ។ Swifties ជាច្រើនបានរិះគន់ Ashley សម្រាប់ការព្យាយាមបញ្ឆោតពួកគេហើយធ្វើពុតជា Taylor ។ ដោយមានរឿងរ៉ាវជាច្រើន និង ការBüllyផង Ashley ពន្យល់ខ្លួនឯងនៅលើ Instagramថា នាងគ្រាន់តែចង់ធ្វើអីដែលដូចតារាក្នុងដួងចិត្តនាងតែប៉ុណ្ណោះ មិនមានបំណងតាំងខ្លួនជា Taylor នោះទេ ព្រោះនាងជាអ្នកគាំទ្រ Taylor ជាយូមកហើយ ពេលនេះនាងគ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់ជាមួយក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ។

ប្រភព៖ To Night

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង