នេះជាចំណុចល្អៗ ដែលអ្នកអាចរៀនសូត្របានពី តារារ៉េបស្រីដ៏ល្បី Cardi B

News-&-Entertainment-

តើ Cardi B ជាអ្នកណាមកពីណា ហេតុអីក៏ល្បី មានអ្នកចូលចិត្តច្រើនម្លេះ? ម៉្យាងមានចំណុចណាខ្លះ ដែលយើងអាចរៀនសូត្របានពីតារារ៉េបល្បីរូបនេះ?

Cardi B ជាតារារ៉េប ជនជាតិអាមេរិក មានឈ្មោះពិតថា Belcalis Almanzar កើតនៅថ្ងៃទី 11 ខែតុលា ឆ្នាំ 1992 ដែលបច្ចុប្បន្នមានអាយុ 30ឆ្នាំ និងនាងរៀបការជាមួយ Offset និងមានកូន 2 នាក់។ ហើយទំរាំទទួលបានជោគជ័យមានកេរ្ត៍ឈ្មោះ ដែលត្រូវបានគេចាត់ទុកថាជាតារារ៉េបស្រី ទទួលបានជោគជ័យបំផុតក្នុង នៅជំនាន់នេះ Cardi B មានភាពតស៊ូ និងលំបាកច្រើន ចង់ដឹងថា តារាស្រីរូបនេះមានភាពលំបាកយ៉ាងណាខ្លះ តោះទៅដឹងទាំងអស់គ្នា។

Cardi B ធំធាត់នៅ The Bronx ត្រូវបានចិញ្ចឹមបីបាច់ក្នុងភាពក្រីក្រ ព្រមទាំងបានក្លាយជាជនរងគ្រោះ នៃអំពើហិង្សាក្នុងគ្រួសារថែមទៀត ក្រោយមកនាងក៏បានឈប់រៀនព្រោះតែគ្មានលុយ និងចាកចេញពីទីកន្លែងកំណើត ហើយធ្វើការជាអ្នកគិតលុយនៅហាងមួយកន្លែង ខណៈពេលដែលនាងកំពុងស្នាក់នៅផ្ទះអតីតមិត្តប្រុសរបស់នាង ព្រមទាំងទទួលរងអំពើហឹង្សាពីអតីតមិត្តប្រុស និងការមើលងាយពីម្តាយរបស់អតីតមិត្តប្រុសនាងថែមទៀត នៅពេលដែល CardiB មានអាយុ 18 ឆ្នាំ​ នាងបានធ្វើការនៅ Strip club ជា Stripper ដើម្បីរកប្រាក់ និងគេចផុតពិស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាចាកចេញពីផ្ទះអតីតមិត្តប្រុសរបស់នាងដូចគ្នា ក្នុងពេលនោះ Cardib បានកុហកម្តាយរបស់នាងថា នាងធ្វើជា Babysitting ជាអ្នកមើលកូន ដើម្បីរកប្រាក់។

ក្រោយពីធ្វើការសន្សំលុយបានសមល្មម តារាស្រីរូបនេះក៏បានយកមកវិនិយោគលើវិស័យតន្រ្តី និងបង្កើត mixtape ផ្ទាល់ខ្លួនរបស់នាង Cardib បានធ្វើការវះកាត់កែសម្ផស្សដំបូងនៅអាយុ 19 ដែលនាងនិយាយថា ធ្វើវាដើម្បីរកប្រាក់ឲ្យបានច្រើន ហើយការកែសម្ផស្សមួយរបស់នាង វិះនឹងធ្វើឲ្យនាងបាត់បង់ជីវិតថែមទៀត តែដោយសារតែរូបរាង និងទេពកោសល្យដ៏អស្ចារ្យរបស់នាង Cardi B ចាប់ផ្តើមមានឈ្មោះបោះសម្លេង និងល្បីល្បាញយ៉ាងឆាប់រហ័យ ដែលសព្វថ្ងៃនាងមានទាំងមុខមាត់ ភាពល្បីល្បាញ និងក្រុមគ្រួសារដ៏កក់ក្តៅ។

ចាងក្រោមនេះ ជាចំណុចដែលហ្វេននាំគ្នាស្រលាញ់ CardiB និងអាចយកគម្រូតាមបាន ៖

1. CardiB មិនដែលខ្មាស់អៀន ពីអតីតកាលរបស់នាងនោះទេ

Cardi B មិនខ្លាចក្នុងការសារភាពថា នាងជាអ្នកធ្វើការជា Stripper មុនពេលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានទ្រព្យសម្បត្តិដូចសព្វថ្ងៃ ជីវិតគឺតែងតែមានភាពលំបាកមិនងាយស្រួលទេ ដូច្នេះពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នក ប៉ុន្តែ Cardi បានមើលឃើញថានេះជាឱកាស ហើយប្រើវាឱ្យអស់ពីសមត្ថភាព។ ប្រៀបដូចជាជីវិតរបស់យើងដែរ អ្នកណាក៏មានអតីតកាល ហើយកុំខ្លាចនិងខ្មាស់អៀន ព្រោះពេលខ្លះអតីតកាលនោះហើយ ដែលនាំយើងឲ្យមានបច្ចុប្បន្ន។

2. CardiB ខិតខំធ្វើការ និងចាប់ផ្តើមពីចំណុចសូន្យតែម្នាក់ឯង

ដូចដែលដឹង Cardi B គ្រាន់តែជាក្មេងស្រីក្រីក្រខ្លួនមួយ មកពី Bronx ដែលព្យាយាមរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់នាង ហើយគ្រប់ពេលដែលនាងមានក្តីសុបិនធំ ចង់ក្លាយជាតារារ៉េប នាងបានប្រឹងប្រែងធ្វើការ នាង​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ ដើម្បី​ទៅ​កន្លែង​ដែល​នាង​មាន​សព្វ​ថ្ងៃ។ នាង​មិន​ទុក​ឱ្យ​ការ​បរាជ័យ​ក្លាយ ​ក្លាយជាឧបសគ្គ​សម្រាប់​នាង​ឡើយ CardiB ក៏​មិន​​អនុញ្ញាត​ឱ្យ​មនុស្សប្រុស ឬនរណាម្នាក់​រារាំង​នាង ​ពី​ការ​ដេញ​តាមចាប់ក្តី​សុបិន​របស់​នាង​ដូចគ្នា។

3. ជាមនុស្សស្មោះត្រង់

CardiB គឺជាមនុស្សម្នាក់ដ៏ស្មោះត្រង់ ប្រសិនបើនាងមិនចូលចិត្តអ្នក នាងនឹងប្រាប់អ្នកថានាងមិនចូលចិត្តអ្នក។ តែបើនាងស្រលាញ់អ្នក នាងនឹងប្រាប់អ្នក នឹងបង្ហាញកាយវិការឱ្យអ្នកដឹង ហើយប្រសិនបើនាងគិតថា អ្នកកំពុងធ្វើរឿងឆោតល្ងង់ នាងនឹងប្រាប់អ្នកត្រង់ៗឲ្យឈប់ឬក៏ណែនាំអ្នកជាដើម Cardi B ជាមនុស្សស្មោះត្រង់មិនចេះតែស្ករ។

4. CardiB ជួយបំផុសគំនិតស្ត្រី ឱ្យមានភាពឯករាជ្យ និងទទួលខុសត្រូវលើជីវិតរបស់ពួកគេ

Cardi B គឺជាស្ត្រី independent ឬឯករាជ្យម្នាក់ ហើយនាងអនុញ្ញាតក៏បានបង្ហាញដល់ស្រ្តីផ្សេងទៀតដែរថា បើទោះជាពួកគេមានដៃគូរ ក៏ពួកគេនៅតែអាចឯករាជ្យបាន នាងបំផុសគំនិតស្ត្រី និងក្មេងស្រីឱ្យចេះគ្រប់គ្រងជីវិតរបស់ពួកគេ ហើយកុំឱ្យនរណាម្នាក់ប្រាប់ពួកគេពីអ្វី តាមសម្តីរបស់អ្នកដទៃ។

5. នាងគោរពខ្លួនឯង

Cardi B ​បាន​និយាយ​ច្រើន​ក្នុង​បទ​សម្ភាសន៍ និង​ក្នុង​បទ​ចម្រៀង​របស់​នាង ​ពី​របៀប​ដែល​នាងធ្វើការកាលពីមុន ហើយតារាស្រីរូបនេះ​មិន​ដែល​និយាយ​ថា​វា​ជា​រឿង​អាក្រក់ នាងក៏​មិន​ដែល​បន្ទោស​ខ្លួនឯង​សម្រាប់​រឿង​ទាំងនោះ​ដែរ Cardi B ​បង្ហាញ​ថា ​វា​ជា​មធ្យោបាយ​មួយ​សម្រាប់​នាង ​ក្នុង​ការ​រក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ ដើម្បី​ចិញ្ចឹម​ជីវិត នាងបង្ហាញពីការគោរពខ្លួនឯងច្រើន នៅពេលនិយាយអំពីអតីតកាលរបស់នាង និងពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍របស់នាងជាមួយ Offset ដូចគ្នា។

6. នាងជាប្រពន្ធ និងជាម្តាយដែលមានកូនពីរនាក់

Cardi ក៏​ជា​ភរិយា​ដ៏​ស្មោះស្ម័គ្រ និង​ជា​ម្ដាយ​របស់​កូន​ពីរ​ផង​ដែរ។ បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ស្នេហា​ជា​ច្រើន​ខែ នាង​បាន​រៀប​ការ​ជាមួយ​នឹង Offset ដែល​ជា​អ្នក​រ៉េប​រួម​ក្រុម Migos ហើយពួកគេមានកូនពីរនាក់រួមគ្នាគឺ Kulture Kiari និង Cephus លើសពីនេះ ត្បិតតែនាងជាមនុស្សចូលចិត្តនិយាយពាក្យមិនល្អ ជាពិសេសនៅក្នុងបទចម្រៀង តែនាងមិនដែលនិយាយពាក្យអាក្រក់ទាំងនេះទៅកូនៗរបស់នាងនោះទេ សូម្បីតែបទចម្រៀងដែរលនាងច្រៀងមានពាក្យមិនល្អ ក៏នាងមិនឲ្យកូនៗរបស់នាងស្តាប់ដែរ។

មូលហេតុធំៗទាំង 6 នេះហើយ ដែលធ្វើឲ្យ Cardi B មានភាពល្បីល្បាញ និងធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្តនាង ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង