នៅចាំក្មេងស្រីម្នាក់នេះបានទេ ឥលូវធំពេញរូបរាងស្រស់ស្អាតមើលសឹងមិនស្គាល់ ក្នុងរូបថតបញ្ចប់ការសិក្សាថ្មី

Entertainments-LUMEN

កុមារនៅក្នុងរឿង Miracle In Cell No.7 Kal So Won (កើតក្នុងឆ្នាំ 2006) បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើល ជាមួយនឹងរូបថតបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់នាង។ តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បាន​ទាក់​ទាញ​អ្នក​និយម​លេង​អ៊ីនធើណែត ​ជា​តួ​កូន​របស់ Ye Seung។

ថ្មីៗនេះ មានការចុះផ្សាយដោយសារព័ត៌មានកូរ៉េថា Kal So Won បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយបានចែករំលែករូបថតពេលបញ្ចប់ការសិក្សារបស់នាងផងដែរ។ នៅក្នុងរូបថត Kal So Won មើលទៅធំឡើងយ៉ាងស្រស់ស្អាត ហើយបង្ហាញរូបភាពរបស់នាងក្នុងឈុតពណ៌ក្រហមពិតជាទាក់ទាញ ។

រូបភាព​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជុំវិញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ របស់​ប្រទេស​កូរ៉េ ហើយ​ពេល​ដែល​ការ​បង្ហោះ​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់ fanpage អ្នកនិយមលេងអ៊ីនធើណែតមិនអាចយល់បានថា តារាស្រីវ័យក្មេងរូបនេះពិតជាធំធាត់លឿនណាស់ ព្រោះកាលពីមុននាងទើបតែអាយុប្រហែល 7 ឆ្នាំប៉ុណ្ណោះ នៅពេលដែល Miracle in Cell No.7 ត្រូវបានចេញផ្សាយកាលពីឆ្នាំ 2013។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង