ថ្មីៗនេះ ក្រុមប្រឹក្សាសហគមន៍អនឡាញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះម៉ាកយីហោម៉ូដដែលនេះ បន្ទាប់ពី G-Dragon ពាក់ផលិតផលរបស់ពួកគេ អំឡុងពេលស៊ើបអង្កេតគ្រឿងញៀនរបស់លោក។

ដែលក្នុងនោះរួមមាន វែនតាម៉ាក Oror របស់អង់គ្លេសឆ្នាំ 1930 ឈុតខ្មៅដែលលោកពាក់ ដែលអាវធំមកពីម៉ាក LHAS រួមជាមួយនឹង វ៉ែនតាដ៏ទាន់សម័យគឺ Zephyrin (Nior 3) ពី Jacques Marie Mage ហើយមានតម្លៃ ប្រហែល 972 ដុល្លារ ក៏បានលក់ដាច់អស់ស្តុកភ្លាមៗផងដែរ។

ជាមួយគ្នានេះ ហ្វេនៗជាច្រើនក៏បានបញ្ចេញមតិថា៖
_ឥទ្ធិពលរបស់គាត់នៅតែអស្ចារ្យ។
_គ្មានអ្វីចម្លែកទេ ណាមួយអាវនោះពិតជាស្អាតណាស់។
_ចុះតើស្រោមជើងរបស់គាត់មកពីម៉ាកណា ខ្ញុំចង់ដឹង ។
_គាត់ពិតជាកំពូលតារាពិភពលោក។


បញ្ចេញមតិយោបល់