បានភរិយាល្អបែបនេះ ទើប Ruco Chan ស្រឡាញ់គ្រួសារខ្លាំងយ៉ាងនេះ

Vachana-Website-News6-Entertainment-Ad

ទោះបីជារៀបការបានរយៈពេលប្រាំឆ្នាំ Ruco Chan ​​និង Phoebe Sin នៅតែ​​មនោសញ្ចេតនាយ៉ាងស្អិតរមួតរវាងគ្នា និងគ្នា។ លើសពីនេះ ថ្វីត្បិតតែមានអាជីពមមាញឹក និងមានភារកិច្ចចិញ្ចឹមកូនស្រីអាយុ 4 ឆ្នាំរបស់ពួកគេក៏ដោយ ក៏គូស្នេហ៍មួយគូនេះ នៅតែឆ្លៀតពេលសម្រាប់គ្នាទៅវិញទៅមកមិនដែលអាកអានឡើយ។

មិនតែប៉ុណ្ណោះ Ruco បានសម្តែងការដឹងគុណចំពោះការលះបង់របស់ភរិយារបស់គាត់សម្រាប់ការមើលថែគ្រួសារមួយនេះ ដោយលោកបាននិយាយថា ភរិយារបស់ខ្ញុំមិនដែលរារាំងការងាររបស់ខ្ញុំ ថែមទាំងអនុញ្ញាតឱ្យខ្ញុំបន្តអាជីពរបស់ខ្ញុំដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់ ហើយខ្ញុំ​បានឃើញថា ​កូន​ស្រី​របស់​ខ្ញុំ ត្រូវ​បាន​គេ​មើល​ថែ​និង​ធំធាត់បាន​យ៉ាង​ល្អ ដោយសារតែការខិតខំចិញ្ចឹមបីបាច់របស់នាង។

គួរបញ្ជាក់ដែលថា ប្រពន្ធរបស់ Ruco Chanគឺជា បវរកញ្ញាហុងកុងឆ្នាំ 2016ក្រោយមកបន្ទាប់ពីមានវត្តមានកូនស្រីរបស់ពួកគេ Phoebe បានលាឈប់ពីអាជីពរបស់នាងដើម្បីក្លាយជា ម្តាយម្នាក់ដែលអាចមានពេលទំនេរសម្រាប់មើលថែកូនស្រីរបស់ខ្លួននៅផ្ទះ។

ម្យ៉ាងទៀត  លោកបានបន្ថែមទៀតថា “នាងបានបោះបង់ក្តីស្រមៃរបស់នាង និងចំណូលចិត្តរបស់នាង ព្រមទាំង លះបង់ពេលវេលា​ដែល​នាង​អាច​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ និង​ការ​ជួបជុំ​សង្គម​របស់​នាង​ ដើម្បីក្លាយជាប្រពន្ធល្អ ម្តាយល្អ ក្នុងការថែទាំគ្រួសារទាំងមូល ហើយនេះគឺជាការលះបង់ដ៏ធំសម្រាប់គ្រួសាររបស់លោកផងដែរ។ 

ប៉ុន្តែ Ruco Chan ក៏ជាឪពុកដ៏គួរឲ្យស្រលាញ់ម្នាក់ដែរ ព្រោះនៅពេលទំនេរ លោកដាកក់ការងារចុះ និងបាននាំ កូនស្រីរបស់ខ្លួន ដើរលេង និង ទៅសួនកម្សាន្តនាពេលថ្មីៗនេះ។ មួយរយៈក្រោយនេះ Ruco បាន​ចែករំលែក​រូបថត​របស់​គ្រួសារ​មាន​កូន​បី​នាក់ ហើយ​មាន​ចំណង​ជើង​ថា “មនុស្ស​ជា​ច្រើន​និយាយ​ថា​កូនស្រី​ជា​គូស្នេហ៍​របស់​ឪពុក​ពី​អតីតកាល ហើយ​នាង​នឹង​លួច​បេះដូង​អ្នក​ទាំង​ស្រុង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

ចុងក្រោយលោកបាននិយាយថា ទោះជាការងាររវល់យ៉ាងណា ក៏កុំភ្លេចគ្រួសារ និងប្រពន្ធរបស់អ្នកដែរ ព្រោះនាងបានលះបង់រឿងជាច្រើនសម្រាប់យើង ដូចនេះ បើអាចគួរតែឆ្លៀតពេលសម្រាប់គ្រួសាររបស់អ្នកខ្លះទៅ ដើម្បីកុំឲ្យមានពាក្យថាស្តាយក្រោយនៅពេលក្រោយ។

ប្រភព៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង