បើកង្វះជាតិកាល់ស្យូមតើរាងកាយរបស់អ្នក នឹងប្រឈមមុខនិងជម្ងឺអ្វីខ្លះ?

Vachana-Website-Beauty-Health-V2-7

កង្វះជាតិកាល់ស្យូមកម្រិតដំបូងៗ ជាធម្មតា​វា​ស្រាលប៉ុណ្ណោះ ប៉ុន្តែ​បើ​គ្មាន​ការព្យាបាល វា​អាច​ក្លាយជា​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់អ្នក។ លើសពីនេះ ការកង្វះជាតិកាល់ស្យូមរយៈពេលវែងអាចនាំអោយមានការផ្លាស់ប្តូរធ្មេញ ភ្នែកឡើងបាយ និងជំងឺពុកឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងផុយជាដើម។

ក្នុង​អត្ថបទ​នេះ នឹងពណ៌នាអំពី បញ្ហាប្រឈមហានិភ័យនៃរាងកាយរបស់អ្នកពីការកង្វះជាតិកាល់ស្យូម ៖

១. បញ្ហាសាច់ដុំ

កង្វះជាតិកាល់ស្យូម បណ្តាលឲ្យរាងកាយអ្នក ឈឺសាច់ដុំ រមួលក្រពើ ឈឺចាប់នៅភ្លៅ ស្ពឹកដៃជើងពេលដើរ ឬធ្វើចលនា ព្រមទាំង​ញ័រ​ដៃ ដៃជើង ដោយរោគសញ្ញាទាំងនេះអាចកើតមានឡើងជាញឹកញាប់។

២. អស់កម្លាំងក្នុងខ្លួន

កម្រិត​ជាតិ​កាល់ស្យូម​ទាប​ អាច​បណ្តាល​ឱ្យ​អស់កម្លាំង​ខ្លាំង ខ្សោះៗក្នុងខ្លួន គ្មានកម្លាំងកំហែង វាក៏អាចនាំឱ្យមានការគេងមិនលក់ផងដែរ។ លើសពីនេះ អាការៈអាចនឹងការឈឺក្បាលស្រាល វិលមុខ និងអ័ព្ទក្នុងខួរក្បាល ដែលបង្កើតឲ្យខ្វះការផ្តោតអារម្មណ៍ ភ្លេចភ្លាំង និងច្របូកច្របល់។

៣. រោគសញ្ញានៃក្រចកនិងស្បែក

កង្វះជាតិកាល់ស្យូមយូរអង្វែងអាចបណ្តាលឱ្យ ស្បែក​ស្ងួត ក្រចកស្ងួតខូច និង រលាកស្បែកដែលអាចនាំឱ្យរមាស់ ជាពិសេសឡើងកន្ទួលក្រហមលើស្បែក។

៤. ជំងឺពុកឆ្អឹង 

ឆ្អឹង ត្រូវការ​ផ្ទុក​ជាតិ​កាល់ស្យូម​ ​កម្រិត​ខ្ពស់​ដើម្បី​រក្សា​ឱ្យឆ្អឹងកាន់តែ​រឹងមាំ​។ នៅពេលដែលជាតិកាល់ស្យូមសរុបមានកម្រិតទាប រាងកាយអាចបង្វែរផ្នែកខ្លះចេញពីឆ្អឹង ដែលធ្វើឱ្យពួកវាងាយផុយ និងងាយនឹងរងរបួស។ លើសពីនេះ ការមានជាតិកាល់ស្យូមតិចពេកយូរៗទៅ អាចបណ្តាលឱ្យពុកឆ្អឹងដែលជាការថយចុះនៃដង់ស៊ីតេសារធាតុរ៉ែនៅក្នុងឆ្អឹង និងអាចនាំឱ្យមានជំងឺពុកឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងស្តើង និងងាយនឹងបាក់ឆ្អឹង។

៥. បញ្ហាធ្មេញ

នៅពេលដែលរាងកាយខ្វះជាតិកាល់ស្យូម វាអាចនាំអោយមានបញ្ហាមាត់ធ្មេញ រួមមាន ធ្មេញពុក ធ្មេញផុយ រលាកអញ្ចាញធ្មេញ

ឫសធ្មេញខ្សោយជាដើម។ ម្យ៉ាងទៀត កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ទារក​អាច​ធ្វើឱ្យ​ខូចខាត​ការលូតលាស់នៃ​ធ្មេញ​។

៦. ជំងឺបាក់ទឹកចិត្ត

ប្រភព​ដែល​ទុក​ចិត្ត​បាន​បង្ហាញ​ថា កង្វះ​ជាតិ​កាល់ស្យូម​អាច​ទាក់ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ដូចជា ​ជំងឺ​បាក់​ទឹក​ចិត្ត គិតច្រើន អារម្មណ៍មិនស្ងប់ តែងតែរវើរវាយ បើ​ទោះ​បី​ជា​ការ​បញ្ជាក់​នេះ​នឹង​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀតក៏ដោយ។

ឧស្សាហ៍សង្កេត និងពិនិត្យមើលជាតិកាល់ស្យូមនៅក្នុងខ្លួនរបស់អ្នក ដើម្បីកុំឲ្យប្រឈមចំពោះបញ្ហាសុខភាពដូចដែលបានបង្ហាញខាងលើ។ ប្រសិនបើអ្នកមាន អាការៈដូចខាងលើតិចតួច គួរតែទទួលទានអាហារណាដែលមានជាតិកាល់ស្យូម ដើម្បីបន្ថែមឲ្យរាងកាយរបស់អ្នកទទួលបាន។

ប្រភព ៖ medicalnewstoday.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង