កាលពីថ្ងៃទី 14 ខែមិថុនា នាយកដ្ឋានប៉ូលីស Songpa នៃទីក្រុងសេអ៊ូលបានបង្ហើបថា ពួកគេបានទទួលរបាយការណ៍មួយ សុំឱ្យពួកគេស៊ើបអង្កេតអ្នកគាំទ្រពីរនាក់ ពីបទបៀតបៀនផ្លូវភេទ។ ប៉ូលិសបានបញ្ជាក់ថា បច្ចុប្បន្នពួកគេកំពុងពិចារណាថា តើរបាយការណ៍នេះមានការស៊ើបអង្កេតពេញលេញ ឬយ៉ាងណា។
អ្នកគាំទ្រដែលធ្វើរបាយការណ៍នេះ បានលាតត្រដាងក្នុងការបង្ហោះតាមអ៊ីនធើណែត ពីមូលហេតុដែលធ្វើដូច្នេះថា “ខ្ញុំបានឃើញរបាយការណ៍ថា Jin ត្រូវបានគេបៀតបៀនផ្លូវភេទ នៅក្នុងព្រឹត្តិការណ៍ឱបមួយ ជាមួយនឹងអ្នកគាំទ្រ 1000 នាក់។ នេះធ្វើឱ្យខ្ញុំខូចចិត្តក្នុងនាមជាអ្នកគាំទ្រតន្ត្រីរបស់ BTS។ ខ្ញុំកំពុងស្នើសុំឱ្យអ្នកដែលបៀតបៀនផ្លូវភេទ Jin ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញតាមមាត្រា 11 នៃច្បាប់ឧក្រិដ្ឋកម្មហិង្សាផ្លូវភេទ” ។
គួររំលឹកផងដែរថា មុននេះ អ្នកគាំទ្រមួយចំនួនបានផ្ទុះឡើង នៅពេលដែលពួកគេស្រាប់តែថើប Jin សមាជិកក្រុម BTS ក្នុងកម្មវិធីអោបដែលគាត់បានប្រារព្ធឡើង សម្រាប់អ្នកគាំទ្រ។
ប្រភព៖ Koreaboo