ប្តីល្អ! Rain សារភាពថា ខ្លួនតែងតែសួរភរិយាជានិច្ចពេលចង់ចេញទៅក្រៅជួបមិត្ត

News-&-Entertainment-

ក្នុង​វីដេអូ​ថ្មីៗ ​ដែល​បាន​បង្ហោះ​ក្នុង channel YouTube មួយនៅ​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ធ្នូ Bi Rain ជាមួយ​ភ្ញៀវ Seo In Guk ចែក​រំលែក​អំពី​ជីវិត​ប្រចាំ​ថ្ងៃរបស់ពួកគេទៅវិញទៅមក អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Bi Rain ស្រាប់តែបង្ហើបថា លោកតែងតែសុំការអនុញ្ញាតពីភរិយារបស់លោកគឺ Kim Tae Hee រាល់ពេលដែលលោកចេញទៅជួបមិត្តភក្តិ។

ក្នុងនោះ  Rain បានបញ្ជាក់ផងដែរថា ជាធម្មតាលោកមិនទៅណាច្រើនទេ ហើយនៅថ្ងៃដែលលោកចង់ចេញទៅក្រៅ លោកព្យាយាមរៀបចំការងារ និងកាលវិភាគរបស់ខ្លួនឲ្យបានរួចរាល់ បន្ទាប់មកទើបលោកឆ្លៀតពេលទៅជួបមិត្តភក្តិ ក្រោយពីបានសុំការអនុញ្ញាតពី Kim Tae Hee មុនពេលទៅជួបមិត្តរបស់ខ្លួន។

គួររំលឹកផងដែរថា ក្នុងឆ្នាំ 2017 បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល 5 ឆ្នាំ Kim Tae Hee និង Bi Rain បានរៀបចំពិធីមង្គលការដ៏សាមញ្ញមួយ ហើយបានផ្លាស់ទៅរស់នៅផ្ទះជាមួយគ្នាជាផ្លូវការ ហើយមក​ដល់​ពេល​នេះ គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​មួយ​គូ​នេះ ក៏​មាន​កូន​ស្រី​ពីរ​នាក់​ជាមួយ​គ្នាផងដែរ។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង