នៅថ្ងៃទី 21 ខែវិច្ឆិកា កន្លងទៅនេះ BLACKPINK ត្រូវបានអញ្ជើញឱ្យទៅវិមាន Buckingham ក្នុងនាមជាភ្ញៀវកិត្តិយស នៅឯពិធីជប់លៀងរដ្ឋកូរ៉េខាងត្បូង – ចក្រភពអង់គ្លេសដែលត្រូវបានប្រារព្ធឡើង ជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស។

មួយថ្ងៃបន្ទាប់ពីថ្ងៃទី 22 ខែវិច្ឆិកា សមាជិក BLACKPINK បានទទួលរង្វាន់ MBEs ដោយស្តេច Charles III សម្រាប់ធ្វើជាឯកអគ្គរដ្ឋទូតនៃ COP26 និងអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ រូបភាព និងវីដេអូជាច្រើនរបស់ក្រុមចម្រៀងស្រី K-pop ត្រូវបានគេចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងសហគមន៍អនឡាញ។

ជាពិសេស K-netizens បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ចំពោះសមាជិកទាំងបួន ដែលត្រូវបានអញ្ជើញឱ្យទៅវិមាន Buckingham និងទទួលបានរង្វាន់ MBEs ដោយស្តេច Charles ក៏ដូចជាបានសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេផងដែរ។


ប្រភព៖ Allkpop