មានទាំងរូបសម្រស់ សមត្ថភាព ហើយក៏កាន់ប្រពៃណីថែមទៀត! ប្រុសសង្ហា វណ្ណដា បានអញ្ចើញទៅវត្តធ្វើបុណ្យ ក្នុងឱកាសភ្ជំ បិណ្ឌ៤ នេះ និងបានជូនកុសល្យផលបុណ្យជូនពុកម៉ែយាយតាបងប្អូន និងអ្នកគាំទ្ររបស់អ្នកគាំទ្រទាំងអស់ របស់លោកផងដែរ ។

លើសពីនេះ រូបលោកបានបង្ហោះរូបភាពជាច្រើន មានទាំងពេលដែលលោក ទៅធ្វើបុណ្យដាក់បាតនៅវត្ត និងចុះហត្ថលេខាឲ្យអ្នកគាំទ្រក្មេងៗនៅស្រុករបស់លោកថែមទៀត។

ហើយក្នុងរូបប៉ុន្មានសន្លឹកនោះត្រូវបាន មនុស្សជាច្រើនបង្អាប់លោកថា វណ្ណដាមើលទៅដូចជាមេឆ្នោត ខណៈដែលក្មេងៗដែលមកសុំហត្ថលេខា ដូចជាកូនឆ្នោត ព្រោះតែក្រដាសដែលមកសុំមានសភាពមិនសូវល្អមើល តែវណ្ណក៏នៅតែចុះហត្ថលេខាឲ្យពួកគេ ជាមួយស្នាមញញឹមជានិច្ច។


បញ្ចេញមតិយោបល់