កាលពីថ្ងៃទី 21 ខែកក្កដា ផលិតកម្ម YG Entertainment បានចេញវីដេអូមួយដែលរៀបរាប់លម្អិតអំពីផែនការនាពេលខាងមុខរបស់សិល្បកររបស់ពួកគេ។ លើសពីនេះ លោក Yang Hyun Suk បានបញ្ជាក់ថា 2NE1 កំពុងតែត្រឡប់មកវិញក្នុងការប្រគំតន្ត្រីជាបន្តបន្ទាប់។
ទោះបីជាបច្ចុប្បន្ននេះ សមាជិកក្រុម BLACKPINK កំពុងផ្តោតលើសកម្មភាពទោលរៀងខ្លួនក៏ពិតមែន ប៉ុន្តែការត្រលប់មកវិញរបស់ក្រុមពួកគេសារជាថ្មីក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរំពឹងថា វាក៏នឹងក្លាយជាឆ្នាំដែល BLACKPINK ចាប់ផ្តើមធ្វើ world tour ម្តងទៀត ។
ទន្ទឹមនឹងនេះ ក្រុម BABYMONSTER ដែលជាក្រុមក្មេងជាងគេ ក៏នឹងចាប់ផ្តើមធ្វើ world tour របស់ពួកគេនៅចុងឆ្នាំ 2024 នេះដែរ។
ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រពិតជារំភើបជាខ្លាំង ដោយសាររឿងមួយដែលគេនឹកស្មានមិនដល់ថាក្លាយជាការពិត ទីបំផុតក្រុមចម្រៀងស្រីកំពូលទាំងបីនឹងវិលត្រឡប់មកវិញ មកអង្រួនលើឆាកតន្ត្រីម្តងទៀត។
ប្រភព ៖ Koreaboo