នេះគឺជារឿងដ៏អស្ចារ្យមួយនៅក្នុងខែឧសភានេះគឺ ការបង្ហាញខ្លួនជាលើកដំបូង របស់ BABYMONSTER ដែលជាសមាជិកក្រុមចម្រៀងស្រីថ្មីបំផុតទាំងប្រាំពីរនាក់មកពីផលិតកម្ម YG ។ មិនតែប៉ុណ្ណោះ សមាជិកទាំង 7 នាក់បានសន្យាថានឹងផ្តល់ជូននូវការសម្តែងដ៏គួរឱ្យភ្ញាក់ផ្អើលនិងមានភាពទាក់ទាញព្រមទាំងបង្ហាញអោយឃើញពីជំនាញពិសេសរបស់ពួកគេសម្រាប់អ្នកគាំទ្រផងដែរ។ តោះ នាំគ្នាមកស្គាល់ពីសមាជិកក្រុមនីមួយៗទាំងអស់គ្នា៖
១. Ahyeon
នាងមានអាយុ 15 ឆ្នាំ ទេពកោសល្យរបស់នាងគឺជំនាញខាងរាំនិងរ៉េប។ ជំនាញពិសេសរបស់នាងនេះហើយ ទើបធ្វើឱ្យនាងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមមួយនេះ។ អាយុត្រឹមតែ 15 ឆ្នាំ ទេ តែនាងអាចបង្ហាញពីភាពចាស់ទុំលើសពីអាយុរបស់នាង ទៅទៀត ដោយបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញទស្សនិកជនជាមួយនឹងសមត្ថភាពដ៏សម្បូរបែបនាងដែលមាននៅក្នុងខ្លួន។

២. Ruka
មានអាយុ20 ឆ្នាំ ជាជនជាតិជប៉ុន។ នាងត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញ ព្រមទាំងនាំមកនូវទស្សនវិស័យតែមួយគត់ ដែលជាភាពចម្រុះនៃវប្បធម៌សម្រាប់ Babymonster ។ ជាមួយនឹងវត្តមានដ៏គួរឱ្យទាក់ទាញរបស់នាង Ruka បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆក់យកបេះដូងទស្សនិកជនទាំងនៅក្នុងប្រទេសកូរ៉េនិងក្រៅប្រទេសនៅពេលដែលនាងបង្ហាញពីសមត្ថភាពរបស់នាងនៅលើឆាក។

៣. Chiquita
មានអាយុ 13 ឆ្នាំ ជាជនជាតិថៃ។ នៅអាយុត្រឹមតែ 13 ឆ្នាំ Chiquita បានបង្ហាញនូវសក្តានុពលយ៉ាងខ្លាំងរួចទៅហើយ ថ្វីត្បិតតែរយៈពេលហ្វឹកហាត់របស់នាងខ្លីក៏ពិតមែន ( 1 ឆ្នាំ 9 ខែ ) ប៉ុន្តែនាងនៅតែលេចធ្លោក្នុងចំណោមមិត្តរួមក្រុមរបស់នាងដោយស្មើដៃគ្នាល្អណាស់។ បន្ថែមពីនេះ ទោះបីនាងជាសមាជិកក្មេងជាងគេក្នុងក្រុមក៏ដោយ តែថាមពល ភាពរីករាយ និងទេពកោសល្យមិនធម្មតារបស់ Chiquita បានធ្វើឱ្យនាងក្លាយជាសម្បត្តិដ៏ល្អផូរផង់សម្រាប់Babymonster ។

៤. Haram
មានអាយុ 15 ឆ្នាំ ជាជនជាតិកូរ៉េ ។ នៅអាយុត្រឹមតែ 15 ឆ្នាំទេ Haram បាននាំមកនូវសមត្ថភាពច្នៃប្រឌិត និងគំនិតថ្មីៗជូនដល់ក្រុមរបស់ខ្លួនមិនដែលអាកខាន។ ម្យ៉ាងទៀត ទេពកោសល្យ និងភាពច្នៃប្រឌិតតែមួយគត់របស់នាង បានរួមចំណែកដល់សម្លេង និងស្ទីលប្លែកៗរបស់ Babymonster នៅលើឆាកនីមួយៗ។

៥. Asa
មានអាយុ 16 ឆ្នាំ ជាជនជាតិជប៉ុន។ ខណៈដែលត្រូវបានបញ្ចូលក្នុងក្រុមចុងក្រោយដោយ CEO របស់ YG ដោយពិន្ទុខ្ពស់ និងជំនាញរ៉េបរបស់ Asa ជាភាសាអង់គ្លេស និង ជាភាសាជប៉ុន បានទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកគាំទ្រយ៉ាងខ្លាំងនៅពេលដែលនាងបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើឆាក។

៦. Pharita
មានអាយុ 17 ឆ្នាំ ជាជនជាតិថៃ។ Pharita ជាសមាជិកចុងក្រោយរបស់ Babymonster ដែលមានជំនាញនិយាយភាសាអង់គ្លេសពិសេសជាងគេ ដែលអាចធ្វើឱ្យនាងក្លាយជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទាក់ទងទៅនឹងទំនាក់ទំនងក្នុងស្រុក និងទំនាក់ទំនងអន្តរជាតិ។ មួយវិញទៀត សំលេងដ៏អស្ចារ្យរបស់នាង និងវត្តមាននៅលើឆាកពិតជានឹងរួមចំណែកយ៉ាងខ្លាំងដល់ភាពជោគជ័យរបស់ក្រុមខ្លួន។

៧. Rora
មានអាយុ 14 ឆ្នាំ ជាជនជាតិកូរ៉េ។ Rora ជាអ្នកលេងភ្លេងដ៏មានទេពកោសល្យ ដែលបានបង្ហាញភាពដ៏អស្ចារ្យគួរឱ្យកត់សម្គាល់នៅក្នុងជំនាញរាំរបស់នាង ចាប់តាំងពីចូលរួមជាមួយ ផលិតកម្ម YG ។ សំខាន់ជាងនេះ នាងក៏កំពុងតែរៀបចំខ្លួនដើម្បីបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃ Babymonster ជាមួយនឹងចំណង់ចំណូលចិត្ត និងការតាំងចិត្តរបស់នាង។ ជាចុងក្រោយ Rora ត្រូវបានទាក់ទាញទស្សនិកជនដោយភាពប៉ិនប្រសប់ ព្រមទាំងជំនាញរបស់នាងក្នុងការបង្ហាញសមត្ថភាពរបស់នាងនៅលើឆាក។

អ្នកគាំទ្រជាច្រើន បានរង់ចាំយ៉ាងអន្ទះសារនូវការសម្តែងដ៏រស់រវើក និងតន្ត្រីដ៏មានឥទ្ធិពលដែល Babymonster នឹងនាំយកមកកាន់ឆាក K-pop ឆាប់ៗនេះ។